វិទ្យុសម្លេងវៀតណាមអនុវត្តភារកិច្ចឆ្នាំ​២០២១

(VOVWORLD) - នាព្រឹកថ្ងៃទី ៤ មករា នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូបូកសរុបការងារឆ្នាំ ២០២០ និងអនុវត្តភារកិច្ចឆ្នាំ ២០២១។
វិទ្យុសម្លេងវៀតណាមអនុវត្តភារកិច្ចឆ្នាំ​២០២១ - ảnh 1អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky (រូបថត៖ VOV)

ទាក់ទងនឹងការអនុវត្តភារកិច្ចឆ្នាំ ២០២១ នោះ វិទ្យុសម្លេងវៀតណាមបានកំណត់ថាចាំបាច់ត្រូវផ្ដោតសំខាន់លើការឃោសនាឲ្យទាន់ពេលវេលានូវបណ្ដាព្រឹត្តិការណ៍នយោបាយ និងពិធីបុណ្យធំៗរបស់ប្រទេសជាតិ។ អញ្ជើញថ្លែងនៅទីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky បានឲ្យដឹងថា៖ “កូនសោរសម្រាប់យើងអនុវត្តគោលដៅនិងភារកិច្ចដែលបានដាក់ចេញក្នុងឆ្នាំ ២០២១ ប្រកបដោយជោគជ័យ ក៏ដូចជាសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខគឺមុនដំបូងជាកត្តាមនុស្ស ដែលមានជំនាញខ្ពស់។ ជាក់ស្ដែងកម្មាភិបាលគ្រប់រូបត្រូវមានគុណធម៌ មានសមត្ថភាព ខិតខំព្យាយាមធ្វើពលកម្ម។ ទីពីរគឺវិទ្យុសម្លេងវៀតណាមបន្តមានយន្តការនិងគោលការណ៍ ដើម្បីលើកទឹកចិត្តដល់អង្គភាព សមូហភាព និងបុគ្គលឱ្យមានរបៀបធ្វើល្អ ប្រកបដោយប្រសិទ្ធភាពផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ