វាយតំលៃឡើងវិញការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករជនបទ។

វាយតំលៃឡើងវិញការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករជនបទ។ - ảnh 1
វាយតំលៃឡើងវិញការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករជនបទ។


        VOV-គំរោងការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករជនបទជា
គោលការណ៍​ធំមួយរបស់បក្សរដ្ឋវៀតណាម ត្រូវបានអនុវត្តក្នុងរយៈពេល១០ឆ្នាំ
ចាប់ពីឆ្នាំ​២០១០​ដល់២០២០។ ជាមួយថវិការសរុបជិត២៦លានលានដុង គោល
ដៅរបស់​គំរោងការគឺជារៀងរាល់ឆ្នាំបណ្ដុះបណ្ដាលឲ្យពលករជនបទប្រមាណ
១លាននាក់ជាមួយបំណងចង់បើកចេញឱកាសការងារធ្វើជាច្រើន បង្កើនចំណូល
សំរាប់ពលករ​នៅដំបន់នេះ។

        នៅសន្និសីទអំពីការអនុវត្តគំរោងការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករ
​ជនបទ នាថ្ងៃទី១១មករា លោក Tran Duc Lai អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិង​ផ្សព្វផ្សាយវៀតណាមបានអះអាងថា៖

        “ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ យើងបានបណ្ដុះបណ្ដាលបរិមាណពលករ
មួយ​មានវិជ្ជាជីវៈរឺសម័ត្ថភាព។ បណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករជនបទមិន
ត្រឹមតែ​ ជាការបណ្ដុះបណ្ដាលវិជ្ជាជីវៈកសិកម្មប៉ុណ្ណោះទេ ថែមទាំងក្នុងគំរោងការ
មាន​វិជ្ជាជីវៈ​កសិកម្មនិងក្រៅកសិកម្មទៀតផង។ តាមការវាយតំលៃនៅបណ្ដា
ដំបន់ថា ជាសារវន្តយើងទទួលបានតាមសំណូមពរនៃឆ្នាំនីមួយៗ៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ