វិស័យកិច្ចការបរទេសវៀតណាមចូលរួមចំណែកក្នុងជ័យជំនះ ប្រវត្តិសាស្ត្រ​នៃ​និទាឃរដូវឆ្នាំ ១៩៧៥

(VOVWORLD) - ក្នុងឱកាសពិធី រំលឹកខួបលើកទី ៤៥ នៃទិវារំដោះ វៀតណាមភូមិភាគខាងត្បូង ឯកភាពប្រទេសជាតិ  (៣០ មេសា ឆ្នាំ ១៩៧៥ - ៣០ មេសា ឆ្នាំ ២០២០) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh បានសរសេរអត្ថបទក្រោមចំណងជើងថា“ ការរួមចំណែកនៃវិស័យកិច្ចការបរទេសវៀតណាមទៅក្នុង ជ័យជំនះ ប្រវត្តិសាស្ត្រនៃនិទាឃរដូវឆ្នាំ ១៩៧៥។
វិស័យកិច្ចការបរទេសវៀតណាមចូលរួមចំណែកក្នុងជ័យជំនះ ប្រវត្តិសាស្ត្រ​នៃ​និទាឃរដូវឆ្នាំ ១៩៧៥ - ảnh 1 គណៈប្រតិភូវៀតណាមនៅសន្និសីទអន្តរជាតិស្តីពីវៀតណាមនៅទីក្រុងប៉ារីស (រូបថតឯកសារ - baoquocte.vn)

អត្ថបទសរសេរនេះបានសង្កត់ធ្ងន់ថា ក្នុងប្រវត្តិសាស្រ្តនៃការកសាងនិងការពារប្រទេសជាតិនោះ កិច្ចការបរទេសជានិច្ចកាល បានចូលរួមចំណែកយ៉ាងសំខាន់។ ក្នុងយុគសម័យហូជីមិញ ជ័យជំនះដ៏ត្រេចះត្រចង់ រុងរឿង នៃការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក ជួយសង្គ្រោះប្រទេសជាតិកាលពី ៤៥ ឆ្នាំមុន គឺជាការរួមបញ្ចូលរបស់រណសិរ្សយោធា និងរណសិរ្សការទូត។ ក្នុងកំឡុងពេលតស៊ូប្រឆាំងចក្រពត្តិអាមេរិក ជួយសង្គ្រោះប្រទេសជាតិនោះ ក្រៅពី រណសិរ្សយោធា និងនយោធានោះ ផ្នែកការទូតមានការចូលរួមចំណែកដ៏សំខាន់ជាច្រើនក្នុងការនាំប្រជាជាតិវៀតណាមទទួលបានជ័យជំនះចុងក្រោយ នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥។ នេះគឺជាជោគជ័យដ៏ធំធេង ហើយមានលក្ខណៈប្រវត្តិសាស្ត្រឯកភាពវៀតណាមភូមិភាគខាងជើង និងភូមិភាគខាងត្បូង ដូចជាបំណងប្រាថ្នាដ៏ធំធេងរបស់លោកប្រធានហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ