សិក្ខាសាលាស្ដីអំពីសមុទ្រខាងកើតនៅអូស្ត្រាលី
|
សិក្ខាសាលាស្ដីអំពីសមុទ្រខាងកើតនៅអូស្ត្រាលី |
(VOV)_នារសៀលថ្ងៃទី១ ធ្នូ នៅទីក្រុង Canberra ស្ថានទូតជប៉ុន ប្រចាំនៅទីក្រុង Canberraបានរួមសហការជាមួយវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ យុទួ្ធសាស្ត្រអូស្ត្រាលី (ASPI)បានរៀបចំសិក្ខាសាលា ស្ដីអំពីសមុទ្រខាងកើត ដោយប្រធានបទ៖ សហគមន៍អន្តរជាតិ និងនិងតុល្យភាពយុទ្ធសាស្ត្រនៅសមុទ្រខាងកើត។
សិក្ខាសាលានេះបានទាក់ទាញដំណាងជិត៦០នាក់ចូលរួម ដែលក្នុងនោះមានអ្នក
ជំនាញការជួរមុខអំពីអាស៊ីអាគ្នេយ៍និងសមុទ្រខាងកើត។
នៅទីនេះ បណ្ដាអង្គសន្និសិទបានចាត់ទុកថា៖សមុទ្រខាងកើតកំពុងប្រឈម
មុខនឹងការប្រកួតប្រជែងយុទ្ធសាស្ត្រកាន់តែស៊ីជំរៅ ដោយមហិច្ឆតារបស់ប្រទេសធំៗ
កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ តំបន់នេះមិនទាន់មានតុល្យ
ភាពយុទ្ធសាស្ត្រប្រសិទ្ធិភាព ក៏ដូចជាយន្តការនានាដើម្បីបង្កើតឡើងតុល្យភាព។
ការលំបាកសាកល្បងចំពោះសហគមន៍អន្តរជាតិ នាបច្ចុប្បន្ន គឺធ្វើយ៉ាងមេចដើម្បី
គ្រប់គ្រងអោយបានសកម្មភាពរបស់ចិន។
អតីតឯកអគ្គរដ្ឋទូត Miles Kupa បានចាត់ទុកថា៖ តុលាការអាជ្ញាកណ្ដាលអន្តរ
ជាតិ (PCA) ប្រកាសថាមានគ្រប់សមត្ថភាពដើម្បីពិនិត្យមើលពាក្យប្តឹងរបស់ហ្វីលីពីន
ហើយនេះគឺជាសញ្ញាសកម្មដើម្បីទប់ស្កាត់មហិច្ឆតារបស់ចិននៅសមុទ្រខាងកើត។
ទាក់ទិនដល់ប្រទេសធំៗ អង្គសន្និសីទក៏បានអះអាងថា៖ អាមេរិកនឹងបន្តអនុវត្តសេរី
ភាពនាវាចរណ៍នៅសមុទ្រខាងកើត ដើម្បីរាំងស្កាត់ទង្វើរបស់ចិន៕