(VOVworld)-សិក្ខាសាលាវិទ្យាសាស្រ្តក្រោមប្រធានបទស្តីអំពីបណ្តាវិធានការរៀបចំ អនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី៤ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាមនីតិកាលទី ១១ ស្តីអំពី “បញ្ហាចំបាច់មួយចំនួនអំពីការកសាង បក្ស
នាបុច្ចប្បន្ន” ប្រកបដោយប្រសិទ្ធភាព ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃ ទី ១៧ ឧសភា នៅទីក្រុងហូជិមិញ។ បទអន្តរាគមចំនួន ៥០ របស់បណ្តាថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង់ និងអ្នកជំនាញការលើទូទាំងប្រទេសបានផ្តោតទៅលើ ក្រុមដំណោះស្រាយសំខាន់
ចំនួន ៤ ក្នុងនោះមាន ក្រុមដំណោះស្រាយទិទៀននិងស្វ័យទិទៀន និងក្រុមដំណោះ
ស្រាយ ស្តីអំពីការងារអំប់រំនយោ បាយ សតិអារម្មណ៌។ នៅទីនេះ បណ្ដិត Nguyen
Duc Ha ប្រធាននាយកដ្ឋាន មូលដ្ឋានបក្ស នៃគណៈកម្មធិការចាត់តំាងមជ្ឈឹមឲ្យ
ដឹងថា៖
“វគ្គទិទៀននិងស្វ័យទិទានលើកនេះ ត្រូវបានអនុវត្តក្នុងបក្សទាំងមូល ប៉ុន្តែ
របៀបធ្វើគឺផ្សេង។ លើកនេះ យើងធើពីខាងលើចុះខាងក្រោម ពីខាងក្នុង ចេញ
ខាងក្រៅ និងធ្វើក្នុងសមូហភាពមុន បុគ្គលក្រោយ។ ជាពិសេស មុនពេល ស្វ័យ
ទិទៀន ត្រូវរួមមតិរបស់បណ្តាអង្គការ បុគ្គលឲ្យសមស្រប”។
|
រូបថតៈ Internet |
ក្នុងព្រឹត្តការណ៌មួយទៀត នាព្រឹកថ្ងៃទី ១៧ ឧសភា ការិយាល័យនយោបាយ បានរៀបចំសន្និសីទផ្សព្វផ្សាយអំពីគោលដៅ និងខ្លឹមសារ រួមមតិ ទៅដល់បណ្តា អតីតសមាជិកមជ្ឈឹមបក្សគ្រប់នីតិកាល។
តាំងនាមការិយាល័យនយោបាយ គណៈលេខា លោក Le Hong Anh សមា ជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្រ្តៃយ៌គណៈលេខា មជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាម បានជូនដំណឹង សំណូមពរ ខ្លឹមសារក្នុងការផ្តល់មតិ៕