សកម្មភាពជាច្រើននៅឯទិវាបុណ្យវប្បធម៌កីឡានិងទេសចរណ៍ជនជាតិខ្មែរភាគខាងត្បូងលើកទី ៨

(VOVWORLD) - នារសៀលថ្ងៃទី២៣ ខែកញ្ញា បានប្រព្រឹត្តិទៅពិធីបើកទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនជាតិខ្មែរភាគខាងត្បូងលើកទី៨ នៅខេត្ត Soc Trang ឆ្នាំ ២០២២។
សកម្មភាពជាច្រើននៅឯទិវាបុណ្យវប្បធម៌កីឡានិងទេសចរណ៍ជនជាតិខ្មែរភាគខាងត្បូងលើកទី ៨ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំគណៈរៀបចំទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនជាតិខ្មែរភាគខាងត្បូងលើកទី៨ នៅខេត្ត Soc Trang ឆ្នាំ២០២២។ រូបថត៖ VOV

ក្រោមប្រធានបទ “អភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរនៅភាគខាងត្បូង ដោយសមភាព សាមគ្គីភាព គោរព សមាហរណកម្មនិងអភិវឌ្ឍន៍” ទិវាបុណ្យនេះ សំដៅលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើរ ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិខ្មែរភាគខាងត្បូងក្នុងខឿនវប្បធម៌ឯកភាព និងពហុបែប នៃសហគមន៍ជនជាតិវៀតណាមទាំង ៥៤។

ទិវាបុណ្យឆ្នាំនេះត្រូវបានរៀបចំឡើងដោយរួមបញ្ចូលជាមួយពិធីបុណ្យអកអំបុក - ប្រណាំងទូក ង លើកទី ៥ តំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២២។ លោកស្រី Huynh Thi Diem Ngoc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang ប្រធានគណៈកម្មាធិការរៀបចំទិវាបុណ្យវប្បធម៌កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរភាគខាងត្បូងលើកទី ៨ នៅខេត្ត Soc Trang ក្នុងឆ្នាំ ២០២២ បានមានប្រសាសន៍ថា៖ “យើងខ្ញុំបានកំណត់ថា ទិវាបុណ្យនេះជាថ្ងៃសប្បាយរីករាយ ហើយការរៀបចំពិថីបុណ្យអកអំបុក-ប្រណាំងទូក ង ឬការរៀបចំពិធីបុណ្យវប្បធម៌ កីឡា និងទេសចរណ៍របស់ជនរួមជាតិខ្មែរភាគខាងត្បូង គឺជាការបង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនជនរួមជាតិខ្មែរនៃខេត្តនានាក្នុងតំបន់ភាគខាងត្បូង។ ជាពិសេស បងប្អូនជនជាតិខ្មែរនៅខេត្ត Soc Trang មានឱកាសផ្លាស់ប្តូរ និងលើកកម្ពស់ប្រពៃណីវប្បធម៌ដ៏ល្អប្រសើររបស់ជនរួមជាតិខ្មែរ”។

សកម្មភាពជាច្រើននៅឯទិវាបុណ្យវប្បធម៌កីឡានិងទេសចរណ៍ជនជាតិខ្មែរភាគខាងត្បូងលើកទី ៨ - ảnh 2អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang លោកស្រី Huynh Thi Diem Ngoc ថ្លែងមតិក្នុងកិច្ចប្រជុំ។ រូបថត៖ VOV

ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ - ៨ ខែវិច្ឆិកា ទិវាបុណ្យនេះមានការចូលរួមរបស់ខេត្តក្រុងចំនួន ១២ នៃតំបន់ណាមបូខាងលិច និងទីក្រុងហូជីមិញ រួមជាមួយសកម្មភាពវប្បធម៌ដូចជា៖ ការតាំងពិព័រណ៍ឧទ្ទេសនាម និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីក្នុងស្រុក ការបង្ហាញសម្លៀកបំពាក់ជនជាតិប្រពៃណី ក៏ដូចជាការតាំងពិព័រណ៍ កែច្នៃ និងឧទ្ទេសនាមម្ហូបអាហារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ