សកម្មភាពជាច្រើនបានរៀបចំនៅវៀតណាមជួយជ្រោមជ្រែងទិវាទឹកពិភពលោក២០១៦
|
Poster ជួយជ្រោមជ្រែងទិវាទឹកពិភពលោក២០១៦ |
(VOVworld)-ពិធីមិទ្ធីងរំលឹកទិវាទឹកពិភពលោកឆ្នាំ២០១៦ដោយប្រធានបទ “ទឹក
និងការងារធ្វើ” បានប្រព្រឹត្តទៅនាថ្ងៃទី២២មិនានៅទីក្រុងហាណូយ។ ថ្លែងមតិក្នុង
ពិធី រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Nguyen Minh Quang បាន
ឲ្យដឹងថា នៅវៀតណាមប្រភពធនធានទឹកកំពុងប្រឈមមុខនឹងការសាក ល្បងជា
ច្រើន។ហើយនាបច្ចុប្បន្ន នៅបណ្តាខេត្ត ភាគកណ្តាល និងតំបន់ Tay Nguyen កំពុង
កើតមានឡើងការខ្វះទឹកយ៉ាងធ្ងន់ធ្ងរ។នៅវាលសណ្តរទន្លេ Cuu Long គ្រោះរាំងស្ងួត និងការជ្រាបចូលនៃទឹកប្រៃត្រូវបានចាត់ទុកជា គ្រោះមហន្ត រាយធ្ងន់ធ្ងរបំផុតក្នុង
រយៈពេល១០០ឆ្នាំកន្លងទៅ។ប្រជាជននៅតំបន់ទាំងនេះ កំពុងខំប្រឹងប្រែងជំនះ
ពុះពារ លើផលវិបាកនៃគ្រោះធម្មជាតិនេះ ថែមទាំងការខ្វះ ទឹកសាបសម្រាប់ជីវភាព
រស់នៅនិងផលិតកម្ម។រដ្ឋមន្ត្រី Nguyen Minh Quang បានសង្កត់ធ្ងន់ថា៖
“ក្នុងឱកាសរំលឹកទិវាទឹកអន្តរជាតិនេះ យើងខ្ញុំសូមអំពាវនាវក្រសួង ស្ថាប័នគ្រប់ ជាន់ថ្នាក់នៅទូទាំងប្រទេស រួមដៃគ្នាសន្យាកសាងគោលនយោបាយសំដៅធានា
សន្តិសុខទឹក ឆ្ពោះទៅការអភិវឌ្ឍន៍សង្គមមួយប្រកបដោយនិរន្តភាព។ដើម្បី បំពេញល្អនូវកិច្ចការនេះ គប្បីលើកកំពស់ប្រសិទ្ធិភាពក្នុងការប្រើប្រាស់ទឹកលើ
គ្រប់វិស័យ។ នេះជាសំណូមពរមុនក៏ដូចជាក្រោយនិងឯកភាពក្នុងគោលនយោ
បាយបែងចែក រួមសហការនៅរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ពីមជ្ឈឹមរហូតទៅដល់
តំបន់”។
មុននោះ សំដៅជួយជ្រោមជ្រែងទិវាទឹកពិភពលោក ក្រសួងធនធាននិងបរិ ស្ថានបានរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa រៀបចំ សិក្ខាសាលាដោយមូលបទ “ទឹកនិងការងារធ្វើ” ការតាំងពិរព័ណ៌រូបថត និងកម្មវិធី ជួបប្រាស្រ័យសិល្បៈអំណរសាទរទិវាទឹកពិភពលោក២០១៦ផងដែរ៕