សកម្មភាពនាំចូលនិងនាំចេញរយៈពេល ៤ ខែ មានអត្រាកំណើនខ្ពស់បំផុត ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក

(VOVWORLD) -  យោងតាមអគ្គនាយកដ្ឋានស្ថិតិទើបបានឲ្យដឹងថា សកម្ម ភាពនាំចេញនិងនាំចូលរបស់ប្រទេសទាំងមូលក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២១ បើប្រៀននឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ  គឺបានឈានដល់កម្រិតកំណើនខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។

សកម្មភាពនាំចូលនិងនាំចេញរយៈពេល ៤ ខែ មានអត្រាកំណើនខ្ពស់បំផុត ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក - ảnh 1សកម្មភាពនាំចូលនិងនាំចេញទំនិញនៅកំពង់ផែ Sai Gon តំបន់ទី ១ (រូបថត៖ TTXVN)

ជាក់ស្តែង តាមការប៉ាន់ប្រមាណថា នៅខែមេសាឆ្នាំ ២០២១ ការនាំចេញទំនិញរបស់ប្រទេស បានឈានដល់ ២៥,៥ ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ ១៤% បើធៀបនឹងខែមុននិង កើនឡើង ៤៤,៩% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាទូទៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ ចំណូលនាំចេញគិតជាទឹកប្រាក់មានចំនួន ១០៣,៩ ពាន់លានដុល្លារ កើនឡើង ២៨,៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

អគ្គនាយកស្ថិតិក៏បានឲ្យដឹងថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មនៃការនាំចូលត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១០២,៦១ ពាន់លានដុល្លារ កើនឡើង ៣០,៨% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចិននៅតែជាទីផ្សារនាំចូលធំជាងគេរបស់វៀតណាម ដោយទទួលបានចំណូល ៣៣,១ ពាន់លានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ គឺកើនឡើង ៤៧,៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ បន្ទាប់មកគឺកូរ៉េខាងត្បូង ទីផ្សារអាស៊ាន ជប៉ុននិងទីផ្សារអឺរ៉ុប ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ