សកម្មភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមនៅម៉ាឡេស៊ី

សកម្មភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមនៅម៉ាឡេស៊ី - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងប្រធានសភាជាន់ទាប់ម៉ាឡេស៊ី
លោកTan Sri Datuk Seri Utama Pandikar Amin bin Haji Mulia

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី៨
សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានជួប សន្ទនាជាមួយ
ប្រធានសភាជាន់ទាបម៉ាឡេស៊ីលោក Tan Sri Datuk Seri Utama Pandikar Amin bin
Haji Mulia។នៅទីនេះ លោក Nguyen Tan Dung បានសង្កត់ ធ្ងន់ថា ការដែលប្រទេស
ទាំងពីរបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជារបត់សំខាន់ មួយដែលសរឲ្យឃើញ
ការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី
តាំងពីពេលដែលភាគីទាំងពីរបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ១៩៧៣មក។
លោកប្រធានសភាជាន់ទាបម៉ាឡេស៊ីបានអះអាងថា នឹងលើកទឹកចិត្តសមាជិក
សភាម៉ាឡេស៊ីមានសកម្មភាពជាងទៀតសំដៅអនុវត្តប្រកបដោយប្រសិទ្ធិភាព
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

ក៏នាព្រឹកថ្ងៃដដែល លោក Nguyen Tan Dung បានអញ្ជើញចូលរួមជំនួបសន្ទនាជា
មួយសមាជិកនៃក្លិបអាជីវករអាស៊ាន (ABC) និងសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗមួយ
ចំនួនរបស់ម៉ាឡេស៊ី។នៅទីនេះ លោក Nguyen Tan Dung បានអះអាងថា រដ្ឋាភិ
បាលវៀតណាមជានិច្ចកាលស្វាគមន៍និងបង្កលក្ខណៈងាយស្រួលសំរាប់វិនិ
យោគិនម៉ាឡេស៊ី វិនិយោគិនអាស៊ានក៏ដូចជាវិនិយោគិនបរទេសនិយាយរួម
ស្វែងរកឱកាស ជំរុញកិច្ចសហប្រតិបតិ្តការវិនិយោគ ផ្លាស់ប្ដូរពាណិជ្ជកម្មនិង
ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធិភាព យូរអង្វែងនៅវៀតណាម៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ