|
ស្ថានទូតវៀតណាមប្រចាំនៅស្រីលង្ការទើបនឹងបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១២៤នៃ
ទិវាកំណើតលោកប្រធានហូជីមិញ(ទី១៩ឧសភា) (vietnamplus) |
Vovworld-ស្ថានទូតវៀតណាមប្រចាំនៅស្រីលង្ការទើបនឹងបានរៀបចំពិធីរំលឹក
ខួបអនុស្សាវរីយ៍លើកទី១២៤នៃទិវាកំណើតលោកប្រធានហូជីមិញ(ទី១៩ឧសភា)។ ថ្លែងមតិបើកពិធីនេះ ឯកអគ្គរដ្ឋទូត Ton Sinh Thanh បានសង្កត់ធ្ងន់ថាលោកប្រធាន ហូជីមិញមិនត្រឹមតែជាអគ្គមគ្គុទេសដ៏មហិមាររបស់ប្រជាជនវៀតណាម វីរបុរស
រំដោះប្រជាជាតិ អ្នកវប្បធម៍ឆ្នើមរបស់វៀតណាមត្រូវបាន UNESCO លើកដម្កើង
ប៉ុណ្ណោះទេ ថែមទាំងជាអ្នកបានដាក់គ្រឹះស្ថានឲ្យទំនាក់ទំនងល្អប្រសើរនិងចំណង
មិត្តភាពរវាងវៀតណាមនិងស្រីលង្ការទៀតផង។
គណៈកម្មាធិការសាមគ្គីឥណ្ឌា-វៀតណាម (IVSC) បានសហការជាមួយស្ថានទូត
វៀតណាមប្រចាំនៅឥណ្ឌារៀបចំពិធីថ្វាយផ្ការំលឹកខួបលើកទី១២៤នៃទិវាកំណើត
លោកប្រធានហូជីមិញ។ ពិធីត្រូវបានរៀបចំនៅទីលាន ITC ជាកន្លែងដាក់រូបបដិមារ
លោកប្រធានហូជីមិញជាមួយការចូលរួមរបស់អ្នកធ្វើសកម្មភាពវប្បធម៍សង្គមបញ្ញា
វ័ន្តជាច្រើនកុះករ៕