សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី២កញ្ញានៅឯបរទេស

(VOVworld) - នារសៀលថ្ងៃទី១ កញ្ញា នៅរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី ស្ថានទូតវៀត
ណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហានិង
ទិវាបុណ្យជាតិទី២កញ្ញា។ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Nguyen
Thanh Son បានរំលឹកឡើងវិញនូវសមិទ្ធិផលដ៏ធំធេងដែលប្រជាជនវៀតណាម
ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមទទួលបានក្នុងអំឡុង៧០ឆ្នាំ
កន្លងទៅ។ក្នុងជោគជ័យទាំងនោះ មិនអាចមិននិយាយដល់ការជួយឧបត្ថម្ភដ៏ថ្លៃ
ថ្លាពីមិត្តសហព័ន្ធរុស្ស៊ីឡើយ។ឯកអគ្គរដ្ឋទូត Nguyen Thanh Son បានសង្កត់ធ្ងន់ថា៖
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី២កញ្ញានៅឯបរទេស - ảnh 1
ឯកអគ្គរដ្ឋទូត Nguyen Thanh Son ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍ (រូបថត៖Vietnamplus)

 “ខ្ញុំជឿជាក់ថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសយើង
ទាំងពីរនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ដូចលោកប្រធានាធិបតីPutin
បានអះអាងថា ប្រទេសយើងទាំងពីរជានិច្ចកាលប្រកៀស្មាជាមួយគ្នាតាំងពីយូរ
ណាស់មកហើយ ហើយយើងនឹងជានិច្ចកាលគាំទ្រគ្នាទៅវិញទៅមក”។

ជាមួយគ្នានោះ នាយប់ថ្ងៃដដែល នៅសឹង្ហបុរី ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ
សឹង្ហបុរីលោក Nguyen Tien Minh បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្នវៀត ណាមកំពុង
ឈានទៅដំណាក់កាលមួយនៃកំណែទម្រង់សេដ្ឋកិច្ច ដោយមាន យុទ្ធសាស្ត្រ
រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចនិងរូបសណ្ឋានកំណើនសេដ្ឋកិច្ច។ក្នុងកាលៈ
ទេសៈនោះ ទំនាក់ទំនងយុទ្ធសាស្ត្រវៀតណាម-សឹង្ហបុរីនឹងកាន់តែ អភិវឌ្ឍន៍ពី
មួយថ្ងៃទៅមួយថ្ងៃដោយឈរលើមូលដ្ឋានកិច្ចសន្យាដ៏ខ្លាំងក្លារវាងថ្នាក់ដឹកនាំនៃ
ប្រទេសទាំងពីរ។
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី២កញ្ញានៅឯបរទេស - ảnh 2
ឧបនាយករដ្ឋមន្រ្តីកម្ពុជាលោក ហោ ណាំហុង ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីនៅរាជធានីភ្នំពេញ

នៅពិធីរំលឹកខួបអនុស្សាវរីយ៍នៅរាជធានីភ្នំពេញ​របស់កម្ពុជា ឧបនាយករដ្ឋ
មន្រ្តីកម្ពុជាលោក ហោ ណាំហុងបានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព
និងកិច្ចសហប្រតិ បតិ្តការរវាងវៀតណាមនិងកម្ពុជា ហើយសំដែងការកោតសរ
សើរចំពោះការអភិវឌ្ឍន៍របស់វៀតណាម។
នាយប់ថ្ងៃទី១ កញ្ញា ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនក៏បានរៀបចំពិធីរំលឹក
ខួបអនុស្សាវរីយ៍ដោយមានការចូលរួមរបស់តំណាងជិត៨០០នាក់ ជំនួសមុខឲ្យ
រដ្ឋា ភិបាល អង្គភាពអាជីវកម្មជប៉ុន អង្គទូតនិងសហគមន៍ជនវៀតណាមនៅ
ជប៉ុន។
មុននោះ នាយប់ថ្ងៃទី៣១ សីហា នៅម៉ុងហ្គោលី អនុប្រធានរដ្ឋសភាម៉ុងហ្គោលី
លោក Gonchigdorj បានអបអរសាទរវៀតណាមក្នុងឱកាសរំលឹកខួបអនុស្សាវ
រីយ៍លើកទី៧០ទិវា បុណ្យឯករាជ្យជាតិ ហើយជឿជាក់ថា ទំនាក់ទំនងមិត្តភាព
និងកិច្ចសហប្រតិបតិ្តការរវាង ប្រទេសទាំងពីរនឹងកាន់តែអភិវឌ្ឍន៍ដើម្បីសន្តិ
ភាព ស្ថិរភាពនិងវឌ្ឍនភាពនៅក្នុងតំបន់៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ