សកម្មភាពអបអរសាទរទិវាគ្រូបង្រៀនវៀតណាមនៅទូទាំងប្រទេស

(VOVWORLD) -  ក្នុងឱកាសរំលឹកខួបលើកទី ៤២ នៃទិវាគ្រូបង្រៀនវៀតណាម (២០ វិច្ឆិកា ១៩៨២ - ២០ វិច្ឆិកា ២០២៤) សាលារៀនជាច្រើននៅទូទាំងប្រទេសបានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីថ្លែងអំណរគុណ និងលើកតរម្កើងដល់គ្រូបង្រៀនក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល។

សកម្មភាពអបអរសាទរទិវាគ្រូបង្រៀនវៀតណាមនៅទូទាំងប្រទេស - ảnh 1គណៈកម្មការរៀបចំបានប្រគល់រង្វាន់ពិសេសនៃការប្រកួត "គ្រូបង្រៀនក្នុងកែវភ្នែករបស់អ្នក" លើកទី៥ ដល់បេក្ខជនបេក្ខនារី (រូបថត៖ hanoi.edu)

នៅទីក្រុងហាណូយ ស្ថិតក្នុងសេរីព្រឹត្តិការណ៍ រំលឹកខួបលើកទី ៧០ នៃការបង្កើតវិស័យអប់រំ និងបណ្តុះបណ្តាលហាណូយ (១៩៥៤-២០២៤) ខួបលើកទី ៤២ នៃទិវាគ្រូបង្រៀនវៀតណាម មន្ទីរអប់រំហាណូយ និងសហជីពវិស័យអប់រំហាណូយ  បានរៀបចំពិធីប្រគល់រង្វាន់នៃការប្រកួត “គ្រូបង្រៀនក្នុងកែវភ្នែកខ្ញុំ” លើកទី៥។ នេះជាឱកាសសម្រាប់សិស្សានុសិស្សបង្ហាញ ពីមនោសញ្ជេតនា ការដឹងគុណ  ចំពោះលោកគ្រូអ្នកគ្រូ។

សកម្មភាពអបអរសាទរទិវាគ្រូបង្រៀនវៀតណាមនៅទូទាំងប្រទេស - ảnh 2គ្រូបង្រៀនឆ្នើម ចំនួន ២៥ នាក់ទទួលបានពានរង្វាន់ “គ្រូបង្រៀនឆ្នើមរបស់ Da Nang”  (រូបថត៖ VOV)

ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានប្រគល់រង្វាន់ “គ្រូបង្រៀនឆ្នើមរបស់ Da Nang” ដល់គ្រូបង្រៀនឆ្នើម ចំនួន ២៥ នាក់ក្នុងទីក្រុង។ ថ្លែងមតិក្នុងពិធីនេះ លោក Ho Ky Minh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានសង្កត់ធ្ងន់ថា៖ “រង្វាន់ “គ្រូបង្រៀនឆ្នើមរបស់ Da Nang” គឺជារង្វាន់ដ៏ថ្លៃថា ដែលទីក្រុងប្រគល់ ជូនគ្រូបង្រៀន។ នេះមិនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃការដឹងគុណ ទទួលស្គាល់ការរួមចំណែកដ៏ស្ងៀមស្ងាត់ និងការរួមចំណែកដ៏ធំធេងរបស់គ្រូបង្រៀន ចំពោះប្រព័ន្ធអប់រំរបស់ទីក្រុង”។

សកម្មភាពអបអរសាទរទិវាគ្រូបង្រៀនវៀតណាមនៅទូទាំងប្រទេស - ảnh 3កងកម្លាំងនៅលើកោះ Da Tay អបអរសាទរគ្រូបង្រៀន (រូបថត៖ VOV)

ក្នុងឱកាសនេះ ឃុំ និងទីប្រជុំជននៃស្រុកកោះ Truong Sa (ខេត្ត Khanh Hoa) បានរៀបចំពិធីជួបសំណេះសំណាលគ្រូបង្រៀន ដើម្បីអបអរសាទរ ខួបលើកទី ៤២ នៃទិវាគ្រូបង្រៀនវៀតណាម។  សកម្មភាពដឹងគុណ និងកម្មវិធីវប្បធម៌ កីឡាផ្សេងទៀតក៏ត្រូវសាលានិងមូលដ្ឋាននានារៀបចំឡើង ដើម្បីលើកទឹកចិត្តដល់គ្រូបង្រៀនឱ្យបន្តការខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវសមិទ្ធផលខ្ពស់ក្នុងការងារអប់រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ