សេចក្តថ្លែងការណ៍រួមវៀតណាម-ស្លូវវ៉ាគី
|
នាយករដ្ឋមន្ត្រីទាំងពីររូបក្នុងសន្និសីទកាសែត |
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោកNguyen Xuan Phuc នាយករដ្ឋមន្ត្រីសាធារណរដ្ឋស្លូវ៉ាគីលោក Robert Fico
បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៦ដល់ថ្ងៃ
ទី១៩កក្កដាឆ្នាំ២០១៦។ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយក រដ្ឋមន្ត្រី
Robert Ficoបានជួបចរចារជាមួយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួប
សម្តែងការគួរសមអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong
ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim
Ngan ព្រមទាំងចូលរួមវេទិកាអង្គភាពអាជីវកម្មវៀតណាម-ស្លូ វ៉ាគី ជួបប្រាស្រ័យ
ជាមួយសមាគមមិត្តភាពវៀតណាម-ស្លូវ៉ាគីនិងទស្សនាទីក្រុង Da Nang។ នៅបណ្តា
ជំនួបជាមួយថ្នាក់ដឹកនាំវៀតណាមនោះ ភាគីទាំងពីរបាន វាយតម្លៃខ្ពស់ចំពោះរាល់
ការអភិវឌ្ឍន៍យ៉ាងសកម្មនៃទំនាក់ទំនងប្រពៃណីរវាង វៀតណាមជាមួយស្លូវ៉ាគី។
ភាគីទាំងពីរបានឯកភាពគ្នា បង្កលក្ខណៈងាយស្រួល សម្រាប់គ្នាទៅវិញទៅមកក្នុង
ការស្វែងរកទីផ្សារ ស្វែងរកឱកាសវិនិយោគ ធ្វើអាជី វកម្មលើវិស័យដែលជាប្រៀប
ខ្លាំងរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរបានឯក ភាព បង្កើនការផ្លាស់ប្តូរនិងគាំទ្រ
គ្នាទៅវិញទៅមកលើបណ្តាបញ្ហាអន្តរជាតិនិង តំបន់ដែលមានការយកចិត្តទុកដាក់
ដូចគ្នា និងសន្យារក្សាសន្តិភាព ជម្រុញសន្តិ សុខនាវាចរណ៍ សេរីភាពនាវាចរណ៍និង
អាកាសចរណ៍នៅសមុទ្រខាងកើត។ ភាគីទាំងពីរក៏បានឯកភាពដោះស្រាយជម្លោះ
ដែនដី ដែនសមុទ្រដោយសន្តិវិធី គោរពច្បាប់អន្តរជាតិរួមទាំងអនុសញ្ញាអង្គការ
សហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២។ឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្ត
ភាពប្រពៃណីយ៉ាងល្អប្រសើរ រវាងប្រទេសទាំងពីរនោះ ស្លូវ៉ាគីក្នុងនាមជាសមាជិក
សកម្មរបស់សហភាពអឺរ៉ុប (EU) នឹងត្រៀមខ្លួនជាស្រេចគាំទ្រ និងជម្រុញទំនាក់ទំនង
លើគ្រប់វិស័យរវាងវៀត ណាមជាមួយ EU ក្នុងនោះមានការអនុម័តនិងអនុវត្តពេញ
លេញនូវកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA)ផងដែរ៕