សេចក្តីប្រកាសនៃសម័យប្រជុំលើកទី១៩គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៣។

សេចក្តីប្រកាសនៃសម័យប្រជុំលើកទី១៩គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៣។ - ảnh 1
សេចក្តីប្រកាសនៃសម័យប្រជុំលើកទី១៩គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៣។ (vov.vn)

 

       VOV-ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទិ១២កក្កដា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​
វៀត​ណាមនីតិកាលទី១៣បានប្រជុំសម័យលើកទី១៩នៅទីក្រុងហាណូយក្រោម
អធិបតីភាពរបស់ប្រធានរដ្ឋសភាលោក Nguyen Sinh Hung។ គណៈកម្មាធិការ​
អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ពិនិត្យវាយតំលៃលទ្ធផលសម័យប្រជុំលើកទី៥រដ្ឋសភា​នីតិកាលទី១៣និងផ្ដល់មតិ​អំពីសម័យប្រជុំលើកទី៦រដ្ឋសភានីតិកាលទី១៣។
គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋ​សភាក៏​បាន​ផ្ដល់មតិអំពីបញ្ហាធំៗ នៅមានមតិ​ខុសពី​គ្នារបស់គំរោងច្បាប់ចំនួន៣ដែលត្រូវបាន​រដ្ឋសភាផ្ដល់មតិនៅសម័យប្រជុំលើកទី
៥រដ្ឋសភានីតិកាលទី១៣ រួមមានច្បាប់​មៅការ​(ធ្វើ​វិសោធនកម្ម) ច្បាប់សន្សំសំចៃ​ប្រឆាំងការខ្ជះខ្ជាយ(ធ្វើវិសោធនកម្ម) ច្បាប់ធ្វើ​វិសោធនកម្មបំពេញបន្ថែម​លើមាត្រា​មួយចំនួនរបស់ច្បាប់ពន្លត់អគ្គីភ័យដើម្បីបន្ត​សុក្រិដ្ឋ​កែលំអរដាក់ជូនរដ្ឋសភា​អនុម័តនៅសម័យប្រជុំលើកទី៦នាពេលខាងមុខ។ ក៏​នៅ​សម័យប្រជុំលើកនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តលើសេចក្តី​សំរេចចិត្តធ្វើ
វិសោធនកម្មបំពេញបន្ថែមលើមាត្រាមួយចំនួនរបស់សេចក្តីសំរេចចិត្តអំពីសម័ត្ថកិច្ច
ភារកិច្ច​និងការចាត់តាំងកម្មាភិបាលរបស់ខុទ្ទកាល័យរដ្ឋសភា ទន្ទឹមនឹងនោះ​អនុម័ត
លើ​សេចក្តីសំរេចចិត្តអំពីការបង្កើតថ្មីកែលំអរនិងបំពេញបន្ថែមឈ្មោះហៅរបស់​អង្គភាព១ចំនួនរបស់មហាអយ្យការអមតុលាការប្រជាជនកំពូល៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ