ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប និងវិទ្យុសម្លេងវៀតណាមបង្កើនកិច្ចសហការលើវិស័យពត័មាននិងឃោសនា
|
នាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបនិងនៅប៉ាឡេស្ទីន លោក Do Hoang Long
|
(VOVworld)_នាថ្ងៃទី ១៨ មេសា នៅទីក្រុងហាណូយនាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបនិងនៅប៉ាឡេស្ទីន លោក Do Hoang Long ។ ភាគីទាំងពីរបានពិភាក្សានិងឯកភាពគ្នាលើវិធានការជាច្រើនស្ដីអំពីកិច្ចសហការលើវិស័យពត័មាននិងឃោសនារវាងស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប និងបណ្ដាស្ថាប័នសារព័ត៌មានរបស់វៀតណាមប្រចាំនៅអេហ្ស៊ីប ។ ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបមានបំណងថា បណ្ដាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសគឺវិទ្យុសម្លេងវៀតណាមជួយគាំទ្រកម្មវិធីនេះដើម្បីទទួលបានជោគជ័យ ហើយរួមចំណែកផ្សព្វផ្សាយកិច្ចការផ្លាស់ប្ដូរថ្មីនៅវៀតណាម ។ ឯកអគ្គរដ្ឋទូត លោក Do Hoang Long បានឲ្យដឹងថា៖
“នារយៈពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការរវាងស្ថានទូតវៀតណាម និងវិទ្យុសម្លែងវៀតណាម និងបណ្ដាស្ថាប័នសារព័ត៌មានវៀតណាមដ៏ល្អប្រសើរ។ ភាគីនីមួយៗតែងតែចែករំលែកព័ត៌មាន ។ ស្ថានទូតក៏បានជូនដំណឹងអំពីព័ត៌មានដល់ស្ថាប័នសារព័ត៌មានទាន់ពេលវេលាដើម្បីជូនដំណឹងអំពីសកម្មភាពរបស់បណ្ដាស្ថានទូត” ។
រីឯខ្លួនវិញ នាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai បានសង្កត់ធ្ងន់ថា វិទ្យុសម្លេងវៀតណាម
នឹងជួយគាំទ្រល្អស្ដីអំពីព័ត៌មាន និងឃោសនាបណ្ដាសកម្មភាពរបស់ស្ថានទូតវៀតណាមប្រចាំនៅ
អេហ្ស៊ីប៕