ស្ថានភាពជំងឺកូវីដ១៩ក្នុងថ្ងៃទី ១៣ខែវិច្ឆិកា
(VOVWORLD) - ចាប់ពីម៉ោង ១៨ ៖ ០០ នាថ្ងៃទី ១២ ខែវិច្ឆិកាដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា វៀតណាមមិនបានកត់ត្រាករណីឆ្លងជំងឺថ្មីទេ។ គិតមកដល់ពេលនេះ អ្នកជម្ងឺមានលទ្ធផលវិជ្ជមាននឹងជំងឺកូវីដ១៩ នៅប្រទេសវៀតណាមមានចំនួន ១.២៥៣ នាក់ ក្នុងនោះមានអ្នកជំងឺប្រកាសជាសះស្បើយមានចំនួន ១.០៩៣ នាក់។ រីឯអ្នកស្លាប់មានចំនួន ៣៥ នាក់។
បុគ្គលិកពេទ្យបញ្ជូនអ្នកជំងឺ COVID-19 ទៅកាន់មន្ទីរពេទ្យមួយនៅ Coral Gables ជិតទីក្រុងម៉ៃអាមីសហរដ្ឋអាមេរិក។ រូបថត៖ AFP / VNA |
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បានឲ្យដឹងថា ចាប់ពីម៉ោង ១៨ ៖ ០០ នាថ្ងៃទី ១២ ខែវិច្ឆិកាដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា វៀតណាមមិនបានកត់ត្រាករណីឆ្លងជំងឺថ្មីទេ។ គិតមកដល់ពេលនេះ អ្នកជម្ងឺមានលទ្ធផលវិជ្ជមាននឹងជំងឺកូវីដ១៩ នៅប្រទេសវៀតណាមមានចំនួន ១.២៥៣ នាក់ ក្នុងនោះមានអ្នកជំងឺប្រកាសជាសះស្បើយមានចំនួន ១.០៩៣ នាក់។ រីឯអ្នកស្លាប់មានចំនួន ៣៥ នាក់។ វៀតណាមបានឈានចូលថ្ងៃទី ៧២ ជាប់ៗគ្នាដោយគ្មានករណីឆ្លងថ្មីណាមួយនៅក្នុងសហគមន៍ទេ។
យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា (តាមម៉ោងនៅវៀតណាម) មានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៥៣,០៦ លានករណីនៅទូទាំងពិភពលោក ក្នុងនោះមានអ្នកស្លាប់ចំនួន ១,២៩ លាននាក់។ គួរបញ្ជាក់ថាក្នុងរយៈពេល ២៤ ម៉ោងកន្លងមក សហរដ្ឋអាមេរិកដែលជាប្រទេសរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ១៩ ដោយមានអ្នកឆ្លងជំងឺថ្មីចំនួន ១៥៣.៩០២ ករណី និងមានអ្នកស្លាប់ចំនួន ១.០៩៥ នាក់ បានធ្វើឲ្យចំនួនអ្នកឆ្លងនិងអ្នកស្លាប់ទាំងអស់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសនេះកើនឡើងដល់ ១០,៨៦ លាននាក់ និងមានអ្នកស្លាប់ចំនួន ២៤៨.៤៩៣ នាក់។ បន្ទាប់មកគឺប្រទេសឥណ្ឌានិងប្រេស៊ីល៕