ស្ថានភាពជំងឺកូវីដ១៩នៅលើពិភពលោក

(VOVWORLD) - យោងតាមទិន្នន័យស្តិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមព្រឹកថ្ងៃទី ៧ ខែតុលា ពិភពលោកបានកត់ត្រាថាមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៣៦ លានករណី ដែលក្នុងនោះមានមនុស្សស្លាប់ជាង ១ លាននាក់។
ស្ថានភាពជំងឺកូវីដ១៩នៅលើពិភពលោក - ảnh 1 ប្រជាជនពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ នៅ Asakusa ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី ៤ ខែតុលាឆ្នាំ ២០២០ ។  (រូបថត៖ THX / VNA)

១/៥ នៃករណីឆ្លងជំងឺនេះ ត្រូវបានរកឃើញនៅប្រទេសអាមេរិក ហើយជិត ១/៦ ចំនួនករណីឆ្លងជំងឺនេះត្រូវបានរកឃើញនៅប្រទេសឥណ្ឌា។

ប្រទេសប្រេស៊ីលជាប្រទេសដែលរង ផលប៉ះពាល់ខ្លាំងទី ៣ នៅលើពិភពលោកខណៈពេលដែលប្រទេសរុស្ស៊ីឈរនៅលំដាប់ថ្នាក់ទី៤វិញ។

បើគិតតាមតំបន់វិញ អាស៊ីត្រូវបានរង ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដោយមានអ្នកឆ្លងជំងឺសរុបជាង ១១,២ លាននាក់និងមានអ្នកស្លាប់ជាង ២០៣ ម៉ឺននាក់។

បន្ទាប់មកគឺប្រទេសអាមេរិកខាងជើង; អាមេ    រិកខាងត្បូងឈរនៅលំដាប់ទី ៣ និងបន្ទាប់មកគឺអឺរ៉ុប អាហ្វ្រិក និងអូសេអានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ