សា្ថនភាពនៃជំងឺរាតត្បាត COVID-19 នៅប្រទេសវៀតណាមនិងពិភពលោក
(VOVWORLD) -នាថ្ងៃទី ២៤ ខែមិថុនាគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បានឲ្យដឹងថា ចាប់ពីម៉ោង ១៨៖ ០០ ថ្ងៃទី២៣ ខែមិថុនាដល់ ១៨ ៖ ០០ ថ្ងៃទី២៤ ខែមិថុនា វៀតណាមមិនមានករណីឆ្លងជំងឺ Covid-19 ថ្មីទេ ហើយមានរយៈពេល ៦៩ ថ្ងៃជាប់គ្នាដែលវៀតណាមមិនរកឃើញករណីឆ្លងជំងឺណាមួយក្នុងសហគមន៍នោះឡើយ។
រូបថត៖ ក្រសួងសុខាភិបាលវៀតណាម |
រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមមានអ្នកឆ្លងជំងឺ Covid-19 សរុបចំនួន ៣៤៩ ករណី ដែលក្នុងនោះ មានករណីចំនួន ៣២៩ ត្រូវបានប្រកាសព្យាបាលជាសះស្បើយហើយ ដែលស្មើនឹង ៩៤,៣% ហើយគ្មានករណីណាមួយបានស្លាប់នោះឡើយ។ រីឯមានអ្នកជម្ងឺ COVID-19 ចំនួន ២០ នាក់ទៀត កំពុងសម្រាកព្យាបាលនៅតាមមណ្ឌលសុខភាពដែលភាគច្រើនមានសុខភាពស្ថិរភាពផងដែរ។
ទន្ទឹមនឹងនេះ យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមព្រឹកថ្ងៃទី ២៤ ខែមិថុនា ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 សរុបចំនួន ៩,៣៥ លានករណី ដែលក្នុងនោះមានអ្នកស្លាប់ជិត ៤៨០ ពាន់នាក់ផងដែរ។ ប្រេសស៊ីលជាប្រទេសមានអ្នកឆ្លងនិងស្លាប់ដោយសារជំងឺ Covid-19 ធំជាងគេទី២នៅលើពិភពលោកបន្ទាប់ពីប្រទេសអាមេរិក។ អឺរ៉ុបបន្តបន្ធូរបន្ថយការឆ្លងជំងឺ Covid-19 ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់បណ្តាប្រទេសនៅលើទ្វីបនេះបន្ធូរបន្ថយវិធានការបង្ការជំងឺឆ្លងនេះ ហើយបើកព្រំដែនឡើងវិញជាបណ្តើរៗដើម្បីស្តារសកម្មភាពសេដ្ឋកិច្ចឡើងវិញផងដែរ៕