ស្ថាប័នគ្រប់គ្រងឱសថអឺរ៉ុប ពិចារណាលើបេក្ខជនផ្គត់ផ្គងវ៉ាក់សាំង COVID-១៩ដែលមានសក្តានុពលបំផុត

(VOVWORLD) - នាថ្ងៃទី ២៣ ខែវិច្ឆិកា ស្ថាប័នគ្រប់គ្រងឱសថអឺរ៉ុប (EMA) បានជូនដំណឹងថា នឹងផ្តល់អជ្ញាប័ណ្ណដល់បេក្ខជនមួយចំនួនអាចផ្គត់ផ្គងវ៉ាក់សាំង COVID-១៩ នៅចុងឆ្នាំនេះឬដើមឆ្នាំ ២០២១ បន្ទាប់ពីវាយតម្លៃលើប្រភេទវ៉ាក់សាំងដែលមានគុណភាពល្អបំផុតផងដែរ។ 
ស្ថាប័នគ្រប់គ្រងឱសថអឺរ៉ុប ពិចារណាលើបេក្ខជនផ្គត់ផ្គងវ៉ាក់សាំង COVID-១៩ដែលមានសក្តានុពលបំផុត - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ THX)

ព័ត៌មាននេះត្រូវបានចុះផ្សាយបន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen កាលពីសប្តាហ៍មុន បានបង្ហាញថានៅចុងខែធ្នូខាងមុខនេះ EMA អាចនឹង «បើកភ្លើងបៃតង» សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ចំនួន ៣ ប្រភេទ ដែលត្រូវបានសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ និងធ្វើតេស្តដោយសម្ព័ន្ធក្រុមហ៊ុនឱសថ Pfizer (អាមេរិក) សហការជាមួយ BioNTech (អាឡឺម៉ង់) សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Moderna Inc (អាមេរិក) និងក្រុមហ៊ុនឱសថ AstraZeneca (សហការរវាងអង់គ្លេសនិង     ស៊ុយអែត)។ នៅក្នុងសេចក្តីជូនដំណឹងតាមអ៊ីម៉ែល ស្ថាប័ន EMA  បានសង្កត់ធ្ងន់ថា៖ ដោយផ្អែកលើដំណើរការវាយតម្លៃនោះ EMA អាចឈានដល់ការសន្និដ្ឋានចុងក្រោយសម្រាប់បេក្ខជនផ្គត់ផ្គង់វ៉ាក់សាំង ដែលមានសក្តានុពលបំផុតនៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ