សាធារណៈមតិរុស្ស៊ីវាយតម្លៃជាវិជ្ជមានចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនៅ រុស្ស៊ីរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan

(VOVWORLD) - គេហទំព័រនានាបានចុះផ្សាយបទវិភាគ វាយតម្លៃអំពីអត្តន័យ និងរាល់លទ្ធផលដែលទទួលបានក្នុងដំណើរទស្សនកិច្ចនេះរបស់ប្រធានរដ្ឋសភាវៀតណាម។
សាធារណៈមតិរុស្ស៊ីវាយតម្លៃជាវិជ្ជមានចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនៅ រុស្ស៊ីរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (ឆ្វេង)

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ទីភ្នាក់ងារសារព័ត៌មាន និងកាសែតធំៗរបស់រុស្ស៊ី បានផ្សាយព័ត៌មានយ៉ាងលម្អិតអំពីលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការនៅ រុស្ស៊ីនិងកិច្ចពិភាក្សារបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជាមួយប្រមុខស្ថាប័ននីតិប្បញ្ញត្តិ និងរដ្ឋាភិបាលរុស្ស៊ី។ គេហទំព័រនានាបានចុះផ្សាយបទវិភាគ វាយតម្លៃអំពីអត្តន័យ និងរាល់លទ្ធផលដែលទទួលបានក្នុងដំណើរទស្សនកិច្ចនេះរបស់ប្រធានរដ្ឋសភាវៀតណាម។

ទស្សនាវដ្ដីអេឡិចត្រូនិក“ពិភពលោក ពហុប៉ុល” បានចេញផ្សាយបទវិភាគមួយដែលមានចំណងជើងថា “រុស្ស៊ីនិងវៀតណាមពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ” អត្ថបទសរសេរនេះបានអះអាងថា ដំណើរទស្សន កិច្ចជាផ្លូវការនៅ រុស្ស៊ីរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានក្លាយជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយ ដោយបើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី។ អត្ថបទសរសេរនេះបានដកស្រង់ សេចក្តីប្រកាស របស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ថា វៀតណាមវាយតំលៃខ្ពស់ចំពោះទស្សនៈរបស់រុស្ស៊ីចំពោះបញ្ហាសមុទ្រខាងកើត គាំទ្រការដោះស្រាយដោយសន្តិវិធីនូវរាល់ជំលោះដោយផ្អែកលើច្បាប់អន្តរជាតិ តាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។ ប្រការនេះបានចូលរួមចំណែកដ៏សំខាន់ក្នុងការធានាសន្តិសុខនិងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើត។

ទន្ទឹមនឹងនេះ គេហទំព័រ Infox ក៏បានចុះផ្សាយនូវបទវិភាគដោយប្រធានបទ “ឆ្ពោះទៅរកទំនាក់ទំនងមិត្តភាពតាមរយៈហិរញ្ញវត្ថុ”។ អត្ថបទសរសេរនេះវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយដកស្រង់ការស្ថិតិជាក់លាក់ ក៏ដូចជាលើកឡើងអំពី ឧត្តមភាព និងសក្តានុពលសម្រាប់ការអភិវឌ្ឍ ថែមទៀត នូវទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យសមស្របនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើរដូចបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ