សាធារណមតិអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការដែលអាស៊ានចេញសេចក្តីថ្លែងការណ៍អំពីសមុទ្រខាងកើត
|
ថ្នាក់ដឹកនាំអាស៊ានសម្តែងការស្រុះចិត្តគំនិតខ្ពស់ក្នុងសន្និសីទកំពូល
អាសាស៊ានលើកទី២៤ នៅម៉ីយ៉ាន់ម៉ា (រូបថតៈ Đức Tám/TTXVN) |
(VOVworld)-ការដែលអាស៊ានចេញសេចក្តីថ្លែងការណ៍អំពីសមុទ្រខាងកើត នៅ ក្នុង
សន្និសីទកំពូលលើកទី២៤ នៅរដ្ឋធានី Nay Pyi Taw របស់ប្រទេសម៉ីយ៉ានម៉ា ទទួល
បានការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ អ្នកជំនាញការ អ្នកប្រាជ្ញនិងសារ ព័ត៌មានអន្តរ
ជាតិនានា។ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពិន ប្រធានា ធិបតីហ្វីលីពិន Benigno
Aquino បានឲ្យដឹងថា លោកមានការពេញចិត្តដោយ ការស្រុះចិត្តគំនិតរបស់ថ្នាក់
ដឹកនាំអាស៊ាននិងសេចក្តីថ្លែងការណ៍នេះ។ ប្រធានា ធិបតីឥណ្ឌូនេស៊ី លោក Susilo
Bambang Yudhoyono បានចែករំលែកជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Tan Dung ថា ឥណ្ឌូនេស៊ីនឹងជួយជា អ្នកសម្របសម្រួលរវាងហាណូយនិងប៉េកាំងក្នុង
ការដោះស្រាយបញ្ហា។
ក្នុងនោះ បណ្តាអ្នកជំនាញការបានសង្កត់ធ្ងន់ថា នេះជាលើកដំបូងដែល គោល
ជំហររួមដ៏រឹងមាំ១អំពីសភាពការណ៍តានតឹងនៅសមុទ្រខាងកើតត្រូវបាន អាស៊ាន
នាំចេញ។ ទីភ្នាក់ងារសាព័ត៌មាន AFP ក៏បានចាត់ទុកដែរថា អាស៊ានបង្កើតបាន
“រណសិ្សរឯកភាព”១ សំដៅប្រឆំាងជំទាស់អំពើឯតោភាគីរបស់ចិន លើសមុទ្រខាង
កើត៕