សាធារណៈរដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រៀម​អនុវត្តកិច្ចព្រមព្រៀងជាមួយអាមេរិក

សាធារណៈរដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រៀម​អនុវត្តកិច្ចព្រមព្រៀងជាមួយអាមេរិក - ảnh 1
អនុរដ្ធមន្ត្រីការបរទេស សាធារណៈរដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Ri Yong Ho

តាមមជ្ឈដ្ធានអ្នកសារព័ត៍មានកូរ៉េខាងត្បូងបានឲ្យដឹងថា ក្នុងការឆ្លើយសម្ភាស
សារ​ព័ត៍មាននៅក្រុង​ New York បេសកជនពិសេសអំពីបញ្ហានុយក្លេអ៊ែរបស់​សាធារណៈរដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េ អនុរដ្ធមន្ត្រីការបរទេស Ri Yong
 Ho បានឲ្យដឹងថា សាធារណៈរដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េកំពុងត្រៀម​អនុវត្តបណ្ដាកិច្ចព្រមព្រៀងដែលទទួលបានជាមួយអាមេរិកក្នុងកិច្ចសន្ទនាជាន់​ខ្ពស់លើកទី៣នាខែមុន។ តាមកិច្ចព្រមព្រៀងនេះព្យុងយ៉ាងនឹងបញ្ជប់បណ្ដាការ​
សាកល្បងនុយក្លេអ៊ែ បញ្ឈប់សកម្មភាពចម្រាញ់សារធាតុ Uranium និងសាកបាញ់ កាំជ្រួចផ្លោងចំងាយឆ្ងាយ​ដើម្បីប្តូរយកជំនួយស្បៀងអាហាររបស់អាមេរិក។ ទន្ទឹម នឹងនោះអនុញ្ញាតឲ្យក្រុមអ្នក​ត្រួតពិនិត្យនុយក្លេអែរ IAEA វិលត្រឡប់មកប្រទេស
នេះវិញ។ អំពីទំនាក់ទំនងជាមួយកូរ៉េ​ខាង​ត្បូង លោក​Ri Yong Ho បានចាត់ទុកថា មិនទាន់អាចមានការសន្ទនាណា​មួយ​រវាងសាធារណៈរដ្ធប្រជាធិបតេយ្យប្រជាមានិត កូរ៉េនិងកូរ៉េខាងត្បូងដោយសារនៅមានការខ្វែងគំនិតគ្នាទាក់ទិនដល់ការអនុវត្តកិច្ច
ព្រមព្រៀងនៃសន្និសិទកំពូល​អន្តរកូរ៉េនាឆ្នាំ២០០០និង២០០៧៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ