សន្និសីទកំពូលបណ្ដាថ្នាក់ដឹកនាំនៃសន្ធិសញ្ញាពិភពលោកឆ្នាំ ២០១៦ ស្តីពីការជំរុញអភិវឌ្ឍន៍និរន្តរភាព


សន្និសីទកំពូលបណ្ដាថ្នាក់ដឹកនាំនៃសន្ធិសញ្ញាពិភពលោកឆ្នាំ ២០១៦ ស្តីពីការជំរុញអភិវឌ្ឍន៍និរន្តរភាព - ảnh 1
សន្និសីទកំពូលបណ្ដាថ្នាក់ដឹកនាំនៃសន្ធិសញ្ញាពិភពលោកឆ្នាំ ២០១៦ ស្តីពីការជំរុញអភិវឌ្ឍន៍និរន្តរភាព (Image: VNA)

(VOVworld) – សន្និសីទកំពូលបណ្ដាថ្នាក់ដឹកនាំសន្ធិសញ្ញាពិភពលោកឆ្នាំ ២០១៦
 (UN Global Compact Leaders Summit 2016) បានបើកជាផ្លូវការ​ នាថ្ងៃទី ២២
មិថុនា នៅទីក្រុង New York អាមេរិក។ ក្នុងរយៈពេល ២ ថ្ងៃធ្វើការ អង្គសន្និសីទ
ទាំង ១ ពាន់រូបលើ គ្រប់វិស័យពិភាក្សាអំពីវិធីសាស្ត្រយុទ្ធសាស្ត្រធ្វើអាជីវកម្មឲ្យសម
ស្របដើម្បីចាប់ផ្តើមការធ្វើ សកម្មភាពអាជីវកម្មលើពិភពលោកដែលឆ្លើយតប
នឹងគោលដៅអភិវឌ្ឍន៍និរន្តរភាព (SDG) ក្នុងកម្មវិធីអភិវឌ្ឍន៍និរន្តរភាពដល់ឆ្នាំ
២០៣០ របស់ អ.ស.ប.។ ប្រធានបទនៃសន្និសីទ លើកនេះ​គឺ “Making Global
Goals Local Business” (អនុវត្តបណ្ដាគោលដៅពិភពលោក ទៅដល់ថ្នាក់តំបន់)។
 ថ្លែងមតិនៅទីនេះ អគ្គលេខាធិការ អ​.ស.ប. លោក Ban Ki-moon បានសង្កត់
ធ្ងន់ទៅលើការទទួលបានគោលដៅក្នុងកម្មវិធីអភិវឌ្ឍន៍និរន្តរភាពដល់ឆ្នាំ ២០៣០
 ដែលទាមទាឲ្យមានវិធីសាស្ត្រថ្មីដើម្បីកាត់បន្ថយភាពក្រីក្របញ្ឈប់ការប្រកាន់
រើសអើងបើកទូលាយព្រមទាំង ឱកាសសំរាប់ប្រជាពលរដ្ឋទូទាំងពិភពលោក ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ