សន្និសីទកំពូលសមាគមបណ្ដាប្រទេសនៅមាត់មហាសមុទ្រឥណ្ឌាបើកជាផ្លូវការនៅឥណ្ឌូណេស៊ី
|
សន្និសីទកំពូលសមាគមបណ្ដាប្រទេសនៅមាត់មហាសមុទ្រឥណ្ឌាបើកជាផ្លូវការនៅឥណ្ឌូណេស៊ី (VNA) |
(VOVworld) – នាថ្ងៃទី ៧ មិនា សន្និសីទកំពូលសមាគមបណ្ដាប្រទេសនៅមាត់
មហាសមុទ្រឥណ្ឌា (IORA) ដោយប្រធានបទ «ការបង្កើនកិច្ចសហប្រតិបត្តិការ
នាវាចរណ៍ដើម្បីសន្តិភាពស្ថិរភាពនិងភាពសម្បូររុងរឿងនៅមហាសមុទ្រឥណ្ឌា»
បានបើកជាផ្លូវការនៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី។ នេះគឺជាសន្និសីទដំបូង
ក្រោយរយៈពេល ២០ ឆ្នាំបង្កើត IORA ដោយមានការចូលរួមរបស់តំណាង
ប្រទេសជាសមាជិកចំនួន ២១ និងប្រទេសដៃគូ IORA ចំនួន ៧។ ថ្លែងមតិនៅ
ពិធីបើក ប្រធានាធិបតីឥណ្ឌូណេស៊ី លោក J. Widodo បានសង្កត់ធ្ងន់ថា៖
សន្និសីទកំពូល IORA គូសសម្គាល់រយៈពេល ២ ទសវត្សន៍ចាប់បដិសន្ធិរបស់
IORA ហើយសម្តែងជំនឿជាក់ថា៖ តំបន់មហាសមុទ្រឥណ្ឌានឹងជាអនាគតរបស់
ខឿនសេដ្ឋកិច្ចពិភពលោកដោយសារតំបន់នេះពោរពេញទៅដោយសក្តានុភាព
ដើម្បីក្លាយទៅជាតំបន់សម្បូររុងរឿងរបស់ពិភពលោក៕