សន្និសីទកំពូលអាស៊ានលើកទី២១បានបញ្ចប់ប្រកបដោយជោគជ័យ។

សន្និសីទកំពូលអាស៊ានលើកទី២១បានបញ្ចប់ប្រកបដោយជោគជ័យ។ - ảnh 1
សន្និសីទកំពូលអាស៊ានលើកទី២១បានបញ្ចប់ប្រកបដោយជោគជ័យ។

      VOV-នាយប់ថ្ងៃទី១៨វិច្ឆិកា សន្និសីទកំពូលអាស៊ានលើកទី២១បានបញ្ចប់​ប្រកបដោយជោគជ័យ។ ថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ានបានចេញសេចក្តី
​ថ្លែងការណ៍​ភ្នំពេញអនុម័តលើសេចក្តីថ្លែងការសិទ្ធិមនុស្សអាស៊ាន (AHRD) និង​អនុម័តលើផែនការសកម្មភាពអនុវត្តសេចក្តីថ្លែងការ Bali ស្ដីពី “សហគមន៍​​
អាស៊ាន​ក្នុងសហគមន៍បណ្ដាប្រទេសសកលលោកទាំងមូល”  ប្រកាស​បង្កើត
ជា​ផ្លូវការវិទ្យាស្ថានស្រាវជ្រាវសន្តិភាពនិងសម្រុះសម្រួលអាស៊ាន (AIPR) ជា
ដើម។ មុននោះថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ានបានដំណើរការសម័យប្រជុំ​
ពេញអង្គរនៃ​សន្និសីទកំពូលអាស៊ានលើកទី២១។ អំពីទំនាក់ទំនងកិច្ចការ
បរទេសរបស់អាស៊ាន បណ្ដា​ថ្នាក់​ដឹកនាំ​បានឯកភាពថាអាស៊ានត្រូវបន្តបើក
ទូលាយទំនាក់ទំនងជាមួយ​បណ្ដា​ដៃគូរ ពង្រីកតួនាទីស្នូលក្នុងការជំរុញបណ្ដា
ក្របខ័ណ្ឌនិងដំណើរការ​សហប្រតិបត្តិការ​ដំបន់ដូចជាអាស៊ាន+១ អាស៊ាន+៣
កំពូលអាស៊ីបូព៌ា (EAS) វេទិការ​ដំបន់អាស៊ាន (ARF)។ ក្នុងឱកាសនេះដែរ ថ្នាក់
ដឹកនាំបណ្ដាប្រទេស​អាស៊ាន​បានប្រកាស​ជា​ផ្លូវការ​ចាប់ផ្ដើមដំណើរការចរចារ
ក្របខ័ណ្ឌដៃគូរសេដ្ឋកិច្ច​លើគ្រប់វិស័យដំបន់ (RCEP) ជាមួយដៃគូរទាក់ទិន
នានា។ ថ្នាក់ដឹកនាំអាស៊ាន​ក៏​ឯកភាពបង្កើនការ​ផ្លាស់ប្តូរនិងសហការគោល
ជំហរ អំពីបញ្ហាសកលស្ថិតក្នុងការ​យកចិត្តទុកដាក់រួមនៅបណ្ដាវេទិការ
អន្តរជាតិដំបន់ផ្សេងៗ តាមរយៈនោះរួម​ចំណែក​លើកកំពស់​តួនាទីនិង
ឥទ្ធពលរបស់អាស៊ាន។ អំពីបញ្ហាសមុទ្រខាងកើត បណ្ដាថ្នាក់ដឹកនាំ​បាន​សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការធានាសន្តិភាព​ស្ថិរភាព​សន្តិសុខ​
សុវត្ថិភាពនាវាចរណ៍ ដោះស្រាយជំលោះដោយសន្តិវិធីនិងមិនប្រើប្រាស់​រឺ
គំរាម​កំហែងប្រើប្រាស់អំពើរហឹង្សាគោរពបណ្ដាគោលការណ៍របស់ច្បាប់
អន្តរជាតិ​ពិសេសគឺអនុសញ្ញាច្បាប់សមុទ្រឆ្នាំ១៩៨២ របស់អង្គការ
សហប្រជាជាតិ (UNCLOS) អនុវត្តប្រកបដោយប្រសិទ្ធភាពសេចក្តីថ្លែងការ
គោលការណ៍៦ខអំពី​សមុទ្រខាងកើត សេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ
របស់ភាគីនានានៅសមុទ្រ​ខាង​​កើត (DOC) និងកសាងយ៉ាងឆាប់រហ័ស
ក្រមប្រតិបត្តិដំបន់នៅសមុទ្រខាង​កើត (COC)។

សន្និសីទកំពូលអាស៊ានលើកទី២១បានបញ្ចប់ប្រកបដោយជោគជ័យ។ - ảnh 2
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Luong Minh កាន់ដំណែងជាអគ្គលេខាធិការអាស៊ានអណាត្តិ ២០១៣-២០១៧។

        ថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន បានអនុម័តជាឯកច័ន្ទ និងឧទ្ទេសនា
ម​អនុរដ្ឋមន្រ្តី​ការបរទេសវៀតណាមលោក Le Luong Minh កាន់ដំណែងជា​
អគ្គលេខាធិការ​​​អាស៊ាន​អណាត្តិ​ ​២០១៣-២០១៧។ ឆ្លើយសម្ភាស​សារព័ត៌មាន​ក្រោយព្រឹត្តិការណ៍នេះ អនុរដ្ឋមន្ត្រី​ការបរទេស Le Luong Minh បានឲ្យដឹងថា៖

    “ភារកិច្ចអាទិភាពជួរមុខរបស់អគ្គលេខាធិការអាណាត្តិខាងមុខគឺដឹកនាំ
គ្រប់គ្រងនិង​ឃ្លាំមើលសកម្មភាពរបស់លេខាធិការដ្ឋាន​អាស៊ានប្រកបដោយ
មាន​ប្រសិទ្ធភាពក្នុងការជួយ​ឧបត្ថម្ភនិងសហប្រតិបត្តិការអនុវត្តកម្មវិធី
សកម្មភាព​អាទិភាព ពិសេសគឺកម្មវិធីអំពីកសាង​សហគមន៍ផែនការមេអំពី
តភ្ជាប់​អាស៊ាន​ជាដើម។”

        ក្នុងក្របខ័ណ្ឌសន្និសីទកំពូលអាស៊ានលើកទី២១ នាថ្ងៃទី១៩និង២០វិច្ឆិកា​
នៅ​កម្ពុជា បានប្រព្រឹត្តទៅបណ្ដាសន្និសីទរបស់អាស៊ានជាមួយដៃគូរចិន ជប៉ុន
កូរ៉េ​ខាងត្បូង ឥណ្ឌានិងអាមេរិក សន្និសីទកំពូលអាស៊ាន+៣និងសន្និសីទ​
កំពូលអាស៊ី​បូព៌ា (EAS)៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ