សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ានបានបើកនៅកម្ពុជា
(VOVworld)-នាព្រឹកថ្ងៃទី១៧វិច្ឆិកា សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM)ដើម្បី ត្រៀបរៀបចំឲ្យសន្និសីទកំពូលអាស៊ានលើកទី២១បានបើកនៅរាជធានីភ្នពេញ កម្ពុជា។ ចូលរួមក្នុងសន្និសីទមានរដ្ឋមន្រ្តីនៃប្រទេសអាស៊ានទាំង១០ ក្រោម អធិបតីភាពរបស់
រដ្ឋមន្រ្តីការបរទេសប្រទេសម្ចាស់ផ្ទះកម្ពុជាលោក Hor Namhong។ គណៈ ប្រតិភូវៀត
ណាមចូលរួមសន្និសីទនេះ ដឹកនាំដោយរដ្ឋមន្រ្តីការបរទេស Pham Binh Minh។ សន្និ
សីទលើកនេះ នឹងអនុម័តលើរបៀបវារៈចុងក្រោយដើម្បីដាក់ជូន សន្និសីទកំពូលអាស៊ាន សន្និសីទជាន់ខ្ពស់អាស៊ីបូព៌ា និងសន្និសីទទាក់ទិននានាដែលនឹងបានប្រព្រឹត្តទៅនាដើម
សប្តាហ៌ខាងមុខ។ នៅក្នុងសន្និសីទបណ្តារដ្ឋមន្រ្តីការបរទេសនឹងអនុម័តលើគោលការ
ណ៌ជាសារវ័ន សម្រាប់បណ្តាសន្និសីទកំពូល អាស៊ាន+3ជាមួយចិន ជប៉ុន កូរ៉េខាងត្បូង និងអាស៊ានជាមួយចិន អាស៊ាន អាមេរិកជាដើម៕