សន្និសីទកាសែតត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៥រដ្ឋសភានីតិ កាលទី១៣
(VOV) /  
|
ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមលោក Nguyen Hanh Phuc នៅសន្និសីទកាសែត។ (vov.vn) |
VOV-សម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣នឹងបានបើក
នាថ្ងៃទី២០ឧសភានៅទីក្រុងហាណូយ។ នៅសន្និសីទកាសែតក្នុងប្រទេសនិង
អន្តរជាតិប្រកាសរបៀបវារៈសម័យប្រជុំដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី
១៧ឧសភា ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមលោក Nguyen Hanh Phuc
បានឲ្យដឹងថា សម័យប្រជុំគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេលប្រមាណ១ខែនេះ
រដ្ឋសភានឹងពិនិត្យអនុម័តលើគំរោងច្បាប់ចំនួន១០សេចក្តីសំរេចចិត្តចំនួន១និងផ្ដល់មតិឲ្យគំរោងច្បាប់ចំនួន៧ផ្សេងទៀត។ រដ្ឋសភាក៏ពិភាគ្សាផ្ដល់មតិនិងអនុម័តលើរបាយការណ៍របស់រដ្ឋាភិបាលវាយតំលៃបំពេញបន្ថែមលទ្ធផល
អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ២០១២ ការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ២០១៣ ជាដើម។ ប្រធានខុទ្ទកាល័យ
រដ្ឋសភា Nguyen Hanh Phuc បានឲ្យដឹងថា ក្រៅពីការងារជាប្រចាំនោះ នៅសម័យប្រជុំលើកនេះមានខ្លឹមសារសំខាន់មួយចំនួន។
“ជាពិសេសក្នុងសម័យប្រជុំលើកនេះរដ្ឋសភាបានផ្ដល់មតិលើពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ យើងខ្ញុំនឹងដាក់ជូនរដ្ឋសភានូវឯកសារប្រមាណ១៥០ទំព័រដោះស្រាយមតិរបស់ប្រជាជនអំពីខ្លឹមសារនេះ។ នេះជាការងារបរានុម័ត
ប្រជាធិបតេយ្យ។ ក្រៅពីនោះ ក្នុងសម័យប្រជុំលើកទី៥នេះ រដ្ឋសភាក៏ពិភាគ្សា
អនុម័តលើច្បាប់ដីធ្លី។ នេះក៏ជាច្បាប់ដ៏សំខាន់ទាក់ទិនដល់សេដ្ឋកិច្ចសង្គមនយោបាយនិងត្រូវបានប្រជាជនយកចិត្តទុកដាក់។ នេះក៏ជាលើកដំបូងនៅសម័យប្រជុំរដ្ឋសភាដំណើរការបោះឆ្នោតទំនុកទុកចិត្តចំពោះបណ្ដាដំណែងដែលរដ្ឋសភា
ជ្រើសរើសនិងអនុម័ត៕”
-VOV