សន្និសីទកាសែត​ប្រចាំរបស់​ក្រសួង​ការបរទេសវៀតណាម

សន្និសីទកាសែត​ប្រចាំរបស់​ក្រសួង​ការបរទេសវៀតណាម - ảnh 1
អ្នកនាំពាក្សរបស់ក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi (internet)

(VOVworld​)- នាថ្ងៃទី 12 មេសា នៅសន្និសីទកាសែត​ប្រចាំ របស់​ក្រសួង​ការបរ
ទេស វៀតណាម ឆ្លើយសំនួររបស់អ្នកយកព័ត៍មាន អំពីប្រតិកម្មរបស់វៀតណាម  ចំពោះសេចក្ដីប្រកាសរបស់ចិន នាពេលថ្មីៗនេះ សំណោមពររុស្ស៊ីបញ្ចប់ សកម្ម ភាពធ្វើអាជីវកម្មប្រេង ឥន្ធនះនៅសមុទ្រខាងកើត អ្នកនាំពាក្សរបស់ក្រសួងការ
បរទេស​វៀតណាម លោក Luong Thanh Nghi បានលើកច្បាស់ថា៖

បណ្ដាគំរោងការណ៏ សហប្រតិបត្តិការ របស់វៀតណាម ជាមួយបណ្ដាប្រទេ
សដៃគូរបរទេស ក្នុងវិស័យប្រេង ឧស្ម័ន នាបច្ចុប្បន្ន រួមទាំង បណ្ដាគំរោងកា
រណ៏ សហប្រតិ​បត្តិការ ជាមួយ 
Gazprom សុទ្ធតែ ​ស្ថិតនៅ​ក្នុងដំបន់​សេដ្ឋកិច្ច
ផ្តាច់មុខ​ ចំណុះអធិប្បតេយ្យភាព​ និង ​យុត្តាធិការ​ជាតិ របស់វៀតណាម  សម
ស្រប ជាមួយច្បាប់អន្តរជាតិ ​ពិសេសគឺ ​សន្ធិសញ្ញា​របស់អង្គការសហ ប្រជាជាតិ  អំពីច្បាប់សមុទ្រ ឆ្នាំ 1982 ។ វៀតណាម ស្វាគមបណ្ដាដៃគូរបរទេស  សហប្រតិបត្តិការជាមួយវៀតណាម ក្នុងវិស័យប្រេង  ឧស្ម័ន  ​ក្នុង​ដំបន់សេដ្ឋកិច្ចផ្តាច់មុខ ដំបន់ខ្ពង់រាបបាទសមុទ្ររបស់វៀតណាមដោយឈរ
 លើមូលដ្ឋានច្បាប់​វៀត​ណាម។ វៀតណាម សន្យានិងមានការទទួល ខុសត្រូវ  ការពារផលប្រយោជន៏​សមស្រប របស់បណ្ដាដៃគូរបរទេស  ធ្វើអាជីវកម្ម នៅវៀតណាម

          អំពីព័តមានថា៖ អ្នកនេសាទត្រីវៀតណាមចំនួន 21 នាក់ ដែលត្រូវភាគីចិនចាប់
ឃុំខ្លួន នៅ​សន្និសីទកាសែតលើកនេះ លោក Luong Thanh Nghi អះអាងជាថ្មីម្ដង​ទៀត​ថា​៖​ចិនត្រូវគោរពគោលជំហររបស់វៀតណាម និងឆ្លើយតបនឹងសំណូមពររបស់​វៀត​ណាម  យ៉ាងឆាប់ៗ ដើម្បីមិនទុកអោយរឿងក្ដីនេះ ជះឥទ្ធិពលដល់ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ