សន្និសីទចរចារលើកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ឡាវ-វៀតណាម-កម្ពុជា
(VOVworld)-សន្និសីទចរចារលើកទី៣លើកិច្ចព្រមព្រៀងស្តីពីការពន្លឿនមនិង បង្កលក្ខណៈងាយស្រួលសម្រាប់វិស័យពាណិជ្ជកម្មនៅតំបន់ត្រីកោណ អភិវឌ្ឍន៍ ឡាវ-វៀតណាម-កម្ពុជា (CLV) ត្រូវបានរៀបចំក្នុងអំឡុងពេល២ថ្ងៃគឹថ្ងៃទី២៣និង
២៤ នៅខេត្ត Champasak របស់ឡាវ ដោយមានការចូលរួមរបស់តំណាងចំនួន ៧០នាក់មកពីប្រទេសឡាវ កម្ពុជានិងវៀតណាម។គណៈប្រតិភូវៀតណាម
ចូលរួមសន្និសីទនេះបានដឹកនាំ ដោយលោក Le An Haiអនុប្រធានអគ្គនាយក
ដ្ឋានទីផ្សារអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម។នៅ
សន្និសីទនេះតំណាងនានាបានពិភាគ្សាលើបញ្ហាជាច្រើន ជាពិសេសទាក់ទិនដល់
ផ្នែកកសិកម្ម រុក្ខកម្ម ឬសន្តិសុខជាដើម សំដៅឈានដល់ការឯកភាពរាល់ខ្លឹមសា ក្នុងសេចក្តីព្រាងនៃកិច្ចព្រមព្រៀង ដែលបានកសាងឡើងពីបណ្តាជំនួបមុននេះ។ ការកសាងកិច្ចព្រមព្រៀងនេះ សំដៅអនុវត្តជាក់ស្តែងនូវសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍លើកទី៨ ដែលបានរៀបចំនៅ
រដ្ឋធានី Vientiane របស់ឡាវនាចុងឆ្នាំមុននេះ តាមនោះ សំដៅលើកទឹកចិត្តការ ជួញដូរទំនិញរវាងខេត្តនានារបស់ប្រទេសទាំងបី ក៏ដូចជាជម្រុញរាល់គំរោងការ ណ៍ពាណិជ្ជកម្មទាំងក្នុងនិងក្រៅតំបន់៕