សប្តាហ៍ទំនិញ “ផលិតនៅវៀតណាម (Made in VietNam) - ព្រលឹងដ៏វិសេសវិសុទ្ទរបស់វៀតណាម” - ឱកាសសម្រាប់អង្គភាពអាជីវកម្មក្នុងការប្រើប្រាស់ទំនិញវៀតណាម
(VOVWORLD) - នាយប់ថ្ងៃទី ២៣ ខែតុលា កម្មវិធីសប្តាហ៍ទំនិញ“ផលិតនៅវៀតណាម (Made in VietNam) - ព្រលឹងដ៏វិសេសវិសុទ្ទរបស់វៀតណាម” - ត្រូវបានបើកនៅទីក្រុងហាណូយ។
តំណាងទាំងឡាយចូលរួមពិធីកាត់ខ្សែបូបើកកម្មវិធីនេះ |
ដោយមានស្តង់ទំនិញចំនួន ១០០ ស្តង់ដែលតាំងបង្ហាញនិងណែនាំផលិតផលសំខាន់ៗរបស់វៀតណាម «សប្តាហ៍ទំនិញ» នេះ ត្រូវបានធ្វើឡើងដើម្បីលើកតម្កើងតម្លៃនៃផលិតផលវៀតណាម ដែលមានគុណភាពខ្ពស់តាមរយៈនោះ បានរួមចំណែកជំរុញតម្រូវការប្រើប្រាស់ផលិតផលវៀតណាមនៅក្នុងទីផ្សារស្រុកផងដែរ។ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហ កម្មនិងពាណិជ្ជកម្មវៀតណាមលោក Do Thang Hai បានមានប្រសាសន៍ថា៖ «ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានជឿជាក់ថាព្រឹត្តិការណ៍នេះ រួមជាមួយកម្មវិធីជំរុញតម្រូវការប្រើប្រាស់ទំនិញផ្សេងៗទៀត នឹងរួមចំណែកលើកកម្ពស់តម្លៃ និងលើកស្ទួយមោទនភាពរបស់ទំនិញវៀតណាម ព្រមទាំងបង្កើនការប្រើប្រាស់ទំនិញនៅលើទីផ្សារក្នុងស្រុក ក៏ដូចជាបង្កើតឡើងសកម្ម ភាពមួយដ៏មានអត្ថន័យ សំដៅរួមចំណែកដល់យុទ្ធនាការ “ប្រជាជនវៀតណាមផ្តល់អាទិភាពក្នុងការប្រើប្រាស់ទំនិញវៀត ណាម” និងគាំទ្រដល់កម្មវិធីប្រើប្រាស់ទំនិញក្នុងស្រុកឆ្នាំ ២០២០ដែលត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម សហការជាមួយមូលដ្ឋាន និងសហគ្រាសនានានៅទូទាំងប្រទេសវៀតណាមផងដែរ»៕