សភាអឺរ៉ុបជំរុញសន្ធិសញ្ញាពាណិជ្ជកម្មសេរីជាមួយវៀតណាម

(VOVWORLD) -នាថ្ងៃទី ២០ កុម្ភៈ នៅ ទីក្រុង Brussels គណកម្មធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប (INTA ) បានរៀបចំសម័យប្រជុំស្ដីពីការពិចារណាអំពីស្ថានភាពវិវឌ្ឍន៍នៃ សន្ធិសញ្ញាពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) ជាមួយវៀតណាម (EVFTA)។ 
សភាអឺរ៉ុបជំរុញសន្ធិសញ្ញាពាណិជ្ជកម្មសេរីជាមួយវៀតណាម - ảnh 1សភាអឺរ៉ុបជំរុញសន្ធិសញ្ញាពាណិជ្ជកម្មសេរីជាមួយវៀតណាម 

ឯកអគ្គរដ្ឋទូតលោក Vuong Thua Phong ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅ EU បានអញ្ជើញចូលរួមសម័យប្រជុំនេះ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Vuong Thua Phong បានផ្ដល់ព័ត៌មានសំខាន់ៗជាច្រើន ស្ដីពីការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងដំណើរការស្ថាបនាឡើងវិញ និងជំរុញដំណើរការធ្វើសមាហរណកម្មខឿនសេដ្ឋកិច្ចវៀតណាម ជាមួយតំបន់និងអន្តរជាតិ ហើយបានអះអាងថាវៀតណាមគោរពទំនាក់ទំនងជាមួយ EU។ លោកបានឲ្យដឹងថាទំហ៊ុំពាណិជ្ជកម្មទ្វេភាគីរវាង EU និងវៀតណាមក្នុងឆ្នាំ ២០១៧ គឺទទួលបាន ៥២ ពាន់លានដុល្លារអាមេរិក ហើយ EU បានក្លាយទៅជាវិនិយោគិនបរទេសធំបំផុតនៅវៀតណាម ក៏ដូចជាជាវិនិយោគិនក្រៅអាស៊ីធំបំផុតនៅវៀតណាមផងដែរ។ លោកក៏បានអះអាងថា៖ វៀតណាមនឹងបន្តពិចារណាយ៉ាងសកម្មអំពីបញ្ហាដែលភាគី EU យកចិត្តទុកដាក់ដូចជា៖ ការធ្វើវិសោធនកម្មច្បាប់ពលកររបស់វៀតណាម និងការដែលវៀតណាមចូលរួមសន្ធិសញ្ញារបស់អង្គការពលករអន្តរជាតិ (ILO) ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ