សមាគមអ្នកច្បាប់វៀតណាមចេញសេចក្ដីប្រកាសប្រឆាំងជំទាស់ចិនអញ្ចើញ​ដាក់អោយដេញថ្លៃ​​ឡូរអណ្ឌូងប្រេង​ឧស្ម័ន​ទី៩នៅដែនសមុទ្រ​វៀតណាម​

សមាគមអ្នកច្បាប់វៀតណាម ទើបនឹងចេញសេចក្ដីប្រកាស ប្រឆាំងការអញ្ចើញ​ដាក់ អោយដេញថ្លៃអន្តរជាតិ ​រុករក -ធ្វើអាជីវកម្មនៅឡូរអណ្ឌូងប្រេង​ឧស្ម័ន​ ​ទី ​៩ ​នៅ
សមុទ្រ ខាងកើត របស់ អគ្គក្រុមហ៊ុន ប្រេងឧស្ម័ន្ធសមុទ្រចិនដែល​ស្ថិតនៅក្នុង​ដំបន់​​បាតសមុទ្ររបស់​វៀតណាម និងនៅក្នុងដំបន់ដែលសម្ព័ន្ធ​ក្រុមហ៊ុនឧស្ម័ន​ជាតិ​វៀត
ណាម (PVN) បាននិងកំពុងធ្វើអាជិវកម្មពីយូរមក។ សេចក្ដីប្រកាសនេះ​ បាន​លើក​ច្បាស់ថា៖ នេះមិនមែនជាដំបន់មានការប្រជែងដណ្ដើមទេ។ សមាគមអ្នកច្បាប់​វៀតណាម គាំទ្រជាដាច់ខាតចំពោះការប្រកាសរបស់អ្នកនាំពាក្ស ក្រសួងការ​បរទេស វៀតណាម នាថ្ងៃទី ២៦ មិថុនា ឆ្នាំ ២០១២ ទន្ទឹមនឹងនោះ ប្រឆាំងជំទាស់ និងសំណូមពរ
ភាគីចិន លុបចោលភ្លាម ការ អញ្ចើញ​ដាក់អោយដេញថ្លៃអន្តរជាតិ​ដោយខុសឆ្គងពោល
ខាងលើ និង មិន​​ធ្វើអោយសកម្មភាពបង្កស្ថានភាពស្មុគ្គស្មាញនៅ​សមុទ្រ​ខាង​កើត និង
បើក​ទូលាយការប្រជែងដណ្ដើមថែមទៀត។ ​តាមសមាគម​អ្នកច្បាប់​វៀតណាមថាការធ្វើ សកម្មភាពរបស់អគ្គក្រុមហ៊ុន ប្រេងឧស្ម័ន្ធសមុទ្រចិន ​(CNOOC) បាន​ ​រំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើអនុសញ្ញានៃ​អង្គការសហប្រជាជាតិ​អំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ​ដែលចិនជា
សមាជិក  ទន្ទឹមនឹងនោះ​   រំលោភយ៉ាង​ធ្ងន់ធ្ងរមកលើ ​អធិបតេយ្យ​ភាព និងសិទ្ធិយុត្តាធិការ
 ​របស់​វៀតណាម ​ចំពោះដំបន់ខ្ពង់រាបបាតសមុទ្រ និងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀត
ណាម។ សកម្មភាពនេះ ក៏​ដើរផ្ទុយទៅវិញ នឹង  សេចក្តីថ្លែងការណ៍​ស្ដីពីក្រមប្រតិបត្តិ សំរាប់ភាគីនានា នៅ​សមុទ្រ​​ខាងកើត ដែល​ហៅ​កាត់​ថា DOC រវាងចិននិងបណ្ដាសមាជិក អាស៊ានដែល​ត្រូវបានចុះហត្ថលេខា នៅឆ្នាំ ២០០២ ក៏ដូចជា  ការព្រមព្រៀង អំពីបណ្ដា គោលការណ៍ ជាមូលដ្ឋាន ដើម្បីបញ្ជាណែនាំដោះស្រាយបណ្ដាបញ្ហាលើសមុទ្រ រវាង                 វៀត​ណាម និងចិន ដែលត្រូវបានចុះហត្ថលេខា នៅខែតុលា ឆ្នាំ ២០១១។  សមាគម​អ្នកច្បាប់វៀតណាម ស្នើភាគីចិន ត្រូវអនុវត្តយ់ាងម៉ត់ចត់ អនុសញ្ញាអំពីច្បាប់សមុទ្រ ​ឆ្នាំ ១៩៨២ ក៏ដូចជា ច្បាប់អន្តរជាតិទាក់ទិននានា …ជាដើម។

សមាគមអ្នកច្បាប់វៀតណាមចេញសេចក្ដីប្រកាសប្រឆាំងជំទាស់ចិនអញ្ចើញ​ដាក់អោយដេញថ្លៃ​​ឡូរអណ្ឌូងប្រេង​ឧស្ម័ន​ទី៩នៅដែនសមុទ្រ​វៀតណាម​ - ảnh 1
សមាគមអ្នកច្បាប់វៀតណាមចេញសេចក្ដីប្រកាសប្រឆាំងការអញ្ចើញ​ដាក់អោយដេញថ្លៃអន្តរជាតិនៅឡូរអណ្ឌូងប្រេង​ឧស្ម័ន​ទី៩នៅដែនសមុទ្រវៀតណាម ​(http://nld.com.vn)

 សមាគមអ្នកច្បាប់វៀតណាម ក៏អំពាវនាវ មជ្ឈដ្ឋានមេធាវិ នៃបណ្ដាប្រទេស
លើពិភពលោក ឡើងសម្លេង ការពារយុត្តិធម៏ ការពារអនុសញ្ញានៃអង្គការសហ
ប្រជាជាតិ អំពីច្បាប់សមុទ្រឆ្នាំ ​១៩៨២ និងស្នើ បណ្ដាក្រុមហ៊ុនប្រេង ឧស្ម័នអន្តរជាតិ គោរព អធិបតេយ្យភាព ​សិទ្ធិយុត្តាធិការរបស់វៀតណាម មិនចូលរួមការ​អញ្ចើញ​ដាក់អោយដេញថ្លៃនៅ​ឡូរ​អណ្ឌូង​ប្រេងទី ៩​ ដែល CNOOC ប្រកាសអញ្ចើញ​ដាក់អោយដេញថ្លៃអន្តរជាតិ​ក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងបាទសមុទ្ររបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ