សម្ព័ន្ធក្រុមហ៊ុនធ្យូងថ្មផលរ៉ែវៀតណាមអនុវត្តភារកិច្ចឆ្នាំ២០១៣
(VOV) /  
|
សម្ព័ន្ធក្រុមហ៊ុនធ្យូងថ្មផលរ៉ែវៀតណាមអនុវត្តភារកិច្ចឆ្នាំ២០១៣ |
VOV-ផ្នែកធ្យូងថ្មជាផ្នែកមួយក្នុងចំណោមផ្នែកត្រូវផ្សាភ្ជាប់ជាមួយការ
រក្សាបរិស្ថានបង្កការស្រុះចិត្តគំនិតក្នុងសង្គម នាំមុខក្នុងការអនុវត្តបច្ចេកវិជ្ជាថ្មី
ប្រមូលផ្ដុំវិនិយោគទៅក្នុងអណ្ដួងរ៉ែជ្រៅ។ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក
Hoang Trung Hai បានបញ្ចាដូច្នេះនៅសន្និសីទបូកសរុបឆ្នាំ២០១២និងអនុវត្ត
ភារកិច្ចឆ្នាំ២០១៣របស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូងថ្មផលរ៉ែវៀតណាម
(Vinacomin) ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២មករានៅក្រុងហាណូយ។ តាម
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ថា ឆ្នាំ២០១២ជាឆ្នាំលំបាកមួយចំពោះខឿន
សេដ្ឋកិច្ចនិយាយរួមនិងផ្នែកធ្យុងថ្មនិយាយដោយឡែក។ រដ្ឋាភិបាលកំពុង
ពិនិត្យលើគំរោងការរៀបចំឡើងវិញរចនាសម្ព័ន្ធក្រុមហ៊ុនតាមទិសអភិវឌ្ឍន៍
បណ្ដាមុខរបរផលិតកម្មអាជីវកម្មសំខាន់។
ក្នុងឆ្នាំ២០១៣ Vinacomin បានដាក់គោលដៅលក់ធ្យូងថ្មប្រមាណ៤៣លាន
តោណ កើនឡើង៣,៧លានតោណបើប្រៀបនឹងឆ្នាំ២០១២ ជាមួយចំណួល
អាជីវកម្មកើន១៥%៕
-VOV