សម័យប្រជុំលើកទី២៦នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
|
សម័យប្រជុំលើកទី២៦នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា(http://www.baodongnai.com.vn/) |
(VOV)_ សម័យប្រជុំលើកទី២៦នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ត្រូវបាន
បើក នាព្រឹកថ្ងៃទី ១០ មិនា នៅរដ្ឋធានីហាណូយ អធិបតីភាពរបស់ប្រធានរដ្ឋ សភា វៀតណាម លោក Nguyen Sinh Hung។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា Nguyen
Sinh Hung បានសង្កត់ធ្ងនថា៖ នេះគឺជាសម័យប្រជុំសំខាន់ ដើម្បីត្រៀមរៀបចំអោយ
សម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាម នីតិកាលទី១៣។ ប្រធានរដ្ឋសភា បាន ស្នើគ្រប់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ត្រូវធ្វើការដោយស្មារតី មាន ការទទួលខុសត្រូវខ្ពស់ក្នុងគ្រប់សម័យប្រជុំ ដើម្បីធានារដ្ឋធម្មនុញ្ញជ្រយតជ្រាប ចូលក្នុងជីវភាពរស់នៅ៖
“យើងត្រូវរៀបចំអោយសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី
១៣ អោយបានម៉ត់ចត់ ពីព្រោះថាក្នុងសម័យប្រជុំលើកនេះ យើងនឹងផ្តល់មតិចំពោះ គំរោងច្បាប់ជាច្រើន។ ចំពោះគំរោងច្បាប់និមួយៗ ប្រការដើមដំបូងនោះគឺការច្បាម ជាប់រដ្ឋធម្មនុញ្ញ ដើម្បីបញ្ជូនរដ្ឋធម្មនុញ្ញចូលក្នុងជីវភាពរស់នៅ។”
បន្ទាប់ពីពិធីបើក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិចំពោះគំរោង ច្បាប់អាជីវកម្មអចលនវត្ថុ (ធ្វើវិសោធនកម្ម)ផងដែរ៕