សារព័ត៌មានចិនចេញផ្សាយព័ត៌មានដ៏វិសេសវិសាលអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គលេខា ប្រធានរដ្ឋចិន្ន
(VOVWORLD) -ក្នុងអំឡុងពេលពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ វិច្ឆិកា សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយចិនបានចេញផ្សាយព័ត៌មានដ៏វិសេសវិសាលអំពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់វៀតណាម និងចូលរួមសន្និសីទជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (APEC) របស់អគ្គលេខា ប្រធានរដ្ឋចិន្ន លោក Xi Jinping។
សារព័ត៌មានចិនចេញផ្សាយព័ត៌មានដ៏វិសេសវិសាល
អំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គលេខា ប្រធានរដ្ឋចិន្ន |
ក្នុងអំឡុងពេលពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ វិច្ឆិកា សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយចិនបានចេញផ្សាយព័ត៌មានដ៏វិសេសវិសាលអំពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់វៀតណាម និងចូលរួមសន្និសីទជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (APEC) របស់អគ្គលេខា ប្រធានរដ្ឋចិន្ន លោក Xi Jinping។
កាសែតប្រជាជនច្បាប់ចេញផ្សាយថ្ងៃទី ១៣ វិច្ឆិកា បានជូនដំណឹងថានៅទីក្រុងហាណូយ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឯកភាពជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចិន - វៀតណាម សំដៅ នាំមកនូវផលប្រយោជន៍ជាច្រើនថែមទៀតសម្រាប់ប្រជាជាតិទាំងពីរ។
កាសែតស៊ីនហួបានជូនដំណឹងថាអគ្គលេខា ប្រធានរដ្ឋចិន លោក Xi Jinping បានអំពាវនាវឱ្យភាគីទាំងពីរផ្តោតការយកចិត្តទុកដាក់ជាពិសេសលើផលប្រយោជន៍រួមនៃបក្ស ទាំពពីរ រដ្ឋទាំងពីរ ដោយចាប់ប្រភពពីផលប្រយោជន៍ជាសារវន្តរបស់ប្រជាជាតិទាំងពីរ ហើយរួមគ្នានាំទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរឆ្លងកាត់រាល់ការលំបាកសាក ល្បង សំដៅបើកចេញនូវសម័យថ្មីក្នុងទំនាក់ទំនងចិន វៀតណាម។
ក្នុងពេលជាមួយគ្នានោះ វិទ្យុផ្សាយសម្លេងអន្តរជាតិចិន (CRI) ទូរទស្សន៍មមជ្ឈឹមចិន (CCTV) និងវិទ្យុហង្ស (Phoenix) បានផ្សាយជាបន្តបន្ទាប់បទឆ្លើយសំភាសន៍ជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ មជ្ឈដ្ឋានអ្នកជំនាញការ និស្សិតបានកត់សម្គាល់អំពីសមិទ្ធផលអភិវឌ្ឍន៍ ចំណងមិត្តភាពជាប្រពៃណីនិងយថាទស្សន៍អនាគតនៃទំនាក់ទំនងទ្វេភាគី៕