សារព័ត៏មានវៀតណាមជានិច្ចកាលរួមដំណើរជាមួយការអភិវឌ្ឍន៍របស់ប្រទេសជាតិ

សារព័ត៏មានវៀតណាមជានិច្ចកាលរួមដំណើរជាមួយការអភិវឌ្ឍន៍របស់ប្រទេសជាតិ - ảnh 1
ប្រធានគណៈកម្មាធិការអប់រំមជ្ឈឹមលោក Dinh The Huynh មកអបអរសាទរវិទ្យុផ្សាយសំឡេងវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៩ នៃទិវាសារព័ត៏មានបដិវត្ដន៍វៀតណាម


(VOVworld) - នាថ្ងៃទី ២០ មិថុនា បណ្ដាអ្នកកាសែតលើទូទាំងប្រទេសវៀតណាម​​ រំលឹក
ខួបអនុស្សាវរីយ៍លើកទី៨៩ នៃទិវាសារព័ត៏មានបដិវត្ដន៍វៀតណាម (ទី២១ មិថុនា 
១៩២៥-២១ មិថុនា ២០១៤)។​មុននេះ៨៩ឆ្នាំ កាសែត​ Thanh niên បង្កើតឡើងដោយ
មគ្គុទេសន៍លោក Nguyen Ai​ Quoc បានបើកចេញចរន្តសារព័ត៏មានថ្មីមួយ គឺសារ
ព័ត័មានបដិវត្តន៍វៀតណាម។នាថ្ងៃទី១៩ មិថុនា នៅជំនួបប្រាស្រ័យជាមួយដំណាង
របស់ស្ថាប័នសារព័ត៏មាន ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam​ បានផ្ញើរសេចក្ដីអំណ
គុណដ៏ស្មោះត្រង់របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលដល់ស្ថាប័នសារព័ត៏មាន និងអ្នក
កាសែតទាំងឡាយ ដែលជានិច្ចកាលរួមដំណើរជាមួយសកម្មភាពរបស់រដ្ឋាភិបាល។
តាមលោក Vu Duc Dam​ ថា សារព័ត៏មានជាវេទិការដើម្បីសង្គមទាំងមូលស្រុះចិត្តគំនិត
រួមអនុវត្តការផ្ដួចផ្ដើមគំនិតគោលនយោបាយរបស់បក្ស រដ្ឋនិងរដ្ឋាភិបាល។​លោកឧប
នាយករដ្ឋមន្រ្តីមានគោលបំណងថា​បណ្ដាស្ថាប័នសារព័ត៏មានបន្តពង្រីកតួនាទី គោរព
ការពិត។ក្នុងឱកាសនេះដែរ ក្រោយផ្នែកព័ត៏មាន សូមអញ្ជើញលោកអ្នកនាងតាមដាន
ស្ដាប់បទសរសេរក្រោមចំណងជើងថា សេរីភាពខាងសារព័ត៏មាន៖សាក្ខីភាពដ៏ច្បាស់
លាស់អំពីសមិទ្ធិ សិទ្ធិមនុស្សនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ