សហគ្រាសធ្វើដំណើរទេសចរណ៍លើកសំណើដើម្បីសម្រេចឲ្យបានគោលដៅទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ១៣ លាននាក់

(VOVWORLD) -នាថ្ងៃទី ១៧ តុលា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមបានរៀបចំសន្និសីទ សហគ្រាសធ្វើដំណើរទេសចរណ៍ឆ្នាំ២០១៧ ដោយមានគោលដៅស្វែងរកវិធានការជំរុញសកម្មភាពធ្វើអាជីវកម្មទេសចរណ៍នាពេលខាងមុខ ហើយជួយឲ្យផ្នែកទេសចរណ៍វៀតណាមសម្រេចឲ្យបានគោលដៅទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ១៣ លាននាក់ក្នុងឆ្នាំ ២០១៧។
សហគ្រាសធ្វើដំណើរទេសចរណ៍លើកសំណើដើម្បីសម្រេចឲ្យបានគោលដៅទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ១៣ លាននាក់ - ảnh 1សហគ្រាសធ្វើដំណើរទេសចរណ៍លើកសំណើដើម្បីសម្រេច
ឲ្យបានគោលដៅទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ១៣ លាននាក់ 

នាថ្ងៃទី ១៧ តុលា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមបានរៀបចំសន្និសីទ សហគ្រាសធ្វើដំណើរទេសចរណ៍ឆ្នាំ២០១៧ ដោយមានគោលដៅស្វែងរកវិធានការជំរុញសកម្មភាពធ្វើអាជីវកម្មទេសចរណ៍នាពេលខាងមុខ ហើយជួយឲ្យផ្នែកទេសចរណ៍វៀតណាមសម្រេចឲ្យបានគោលដៅទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ១៣ លាននាក់ក្នុងឆ្នាំ ២០១៧។

នាពេលកន្លងទៅ ទេសចរណ៍គឺជាផ្នែកមួយដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយកំណើនសេដ្ឋកិច្ចនាត្រីមាសទី III មានការកើនឡើងខ្ពស់។ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៧ ភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៩ លាន ៥ សែននាក់បានមកដល់វៀតណាម កើនជាង ២៨ % បើប្រៀបនឹងរយៈពេលដូចកគ្នាពីឆ្នាំទៅមិញ។ ចំណូលសរុបពីភ្ញៀវទេសចរណ៍ទទួលបាន ៣៧៦ លានលានដុង កើនជាង ២៦ % បើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ២០១៦។

អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមលោក Huynh Vinh Ai បានឲ្យដឹងថាផ្នែកទេសចរណ៍ត្រូវធានាឲ្យបានល្បឿនកំណើនភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងហោចណាស់ គឺ ៣០% ហើយទាក់ទាញឲ្យបានភ្ញៀវទេចរណ៍អន្តរជាតិចំនួន ១៣ លាននាក់ក្នុងឆ្នាំ២០១៧។

នៅក្នុងសន្និសីទ “សហគ្រាសធ្វើដំណើរទេសចរណ៍ ២០១៧” អង្គប្រជុំជាច្រើនបានឲ្យដឹងថាគម្បីមានវិធានការជាក់ស្ដែង ដើម្បីរក្សាល្បឿនអភិវឌ្ឍន៍នៃទីផ្សារភ្ញៀវទេសចរណ៍អន្តរជាតិមកដល់វៀតណាម ហើយសម្រេចឲ្យបានគោលដៅកំណើនដែលរដ្ឋាភិបាលដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ