សហភាពអ៊ឺរ៉ុប (EU) ជួបការលំបាកដោយសារសង្រ្គាមពាណិជ្ជកម្មអាមេរិក - ចិន

(VOVWORLD) - លទ្ធផលនៃការស្ទង់មតិមួយដែលត្រូវបានប្រកាសកាលពីថ្ងៃទី ២០ ខែឧសភា បានបង្ហាញថា ក្រុមហ៊ុននានានៃសហភាពអឺរ៉ុប (EU) កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសង្រ្គាមពាណិជ្ជកម្មអាមេរិក - ចិន ហើយមានក្រុមហ៊ុនមួយចំនួនតូចមានសុទិដ្ឋិនិយមអំពីអនាគតរបស់ខ្លូន។
សហភាពអ៊ឺរ៉ុប (EU) ជួបការលំបាកដោយសារសង្រ្គាមពាណិជ្ជកម្មអាមេរិក - ចិន - ảnh 1 សហភាពអ៊ឺរ៉ុប (EU) ជួបការលំបាកដោយសារសង្រ្គាមពាណិជ្ជកម្មអាមេរិក - ចិន

យោងតាមសភាពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបប្រចាំនៅចិនបានឲ្យដឹងថា  «ការប្រឈមមុខដាក់គ្នា»រវាងទីក្រុង ប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនមិនមានផលប្រយោជន៍សំរាប់បណ្តាក្រុមហ៊ុនអឺរ៉ុបនោះទេ។ អនុប្រធានសភាពាណិជ្ជកម្ម  អឺរ៉ុប លោកស្រី Charlotte Roule បានឲ្យដឹងថា "ឥឡូវនេះភាពតានតឹងពាណិជ្ជកម្មត្រូវបានចាត់ទុកថាជាការលំបាកមួយផ្សេងទៀតចំពោះបរិយាកាសធ្វើអាជីវ កម្ម ហើយស្ថានកាណ៍នេះនឹងមិនបញ្ចប់ក្នុងពេលឆាប់ៗនោះឡើយទេ ទោះបីជាភាគីទាំងទាំងពីរឈានទៅសម្រេចបបាននូវកិច្ចព្រមព្រៀងដែរឬទេ "។ យោងទៅតាមការស្ទង់មតិខាងលើនេះ បានសរឲ្យឃើញថា សង្រ្គាមពាណិជ្ជកម្មគឺជាផ្នែកមួយនៃការព្រួយបារម្ភសម្រាប់ក្រុមហ៊ុនអឺរ៉ុបជួរមុខប្រចាំនៅប្រទេសចិន (២៣%) ប្រសិនបើមិននិយាយដល់កំណើនកាន់តែយឺតយ៉ាវនៃសេដ្ឋកិច្ចរបស់ប្រទេសចិន   ( ៤៥%) ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ