សហរដ្ឋអាមេរិកដាស់តឿនចិនបង្កើនការបញ្ចាទិញទំនិញ ខណៈដែល​សេដ្ឋកិច្ច​ត្រូវបានស្ដារឡើងវិញជាបណ្ដើរៗ

(VOVWORLD) - សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកបានដាស់តឿនចិនជំរុញការបញ្ជាទិញទំនិញរបស់សហរដ្ឋអាមេរិក ក្នុងបរិបទដែលខឿនសេដ្ឋកិច្ចធំ ទី ២ នៅអាស៊ីមួយនេះ បានស្ដារឡើងវិញ ក្រោយពីជំងឺរាតត្បាត COVID – 19 ។
សហរដ្ឋអាមេរិកដាស់តឿនចិនបង្កើនការបញ្ចាទិញទំនិញ ខណៈដែល​សេដ្ឋកិច្ច​ត្រូវបានស្ដារឡើងវិញជាបណ្ដើរៗ - ảnh 1 កម្មករម្នាក់បើករថយន្ដដឹកទំនិញនៅឯក្រុមហ៊ុនរថយន្ដមួយ នៅប្រទេសចិន (រូបថត៖ THX / TTXVN)

ថ្លែងមតិនាថ្ងៃទី ៨ ឧសភា លោក Myron Brilliant ប្រធានផ្នែកបណ្ដាបញ្ហាអន្តរជាតិនៃសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកបានលើកច្បាស់ថា “ នៅពេលខឿនសេដ្ឋកិច្ចរបស់ចិនកំពុងវិលត្រឡប់មកភាពប្រក្រតីវិញនោះ  សហរដ្ឋអាមេរិកសង្ឃឹមថាចិននឹងពន្លឿនការបញ្ជាទិញផលិតផលរបស់សហរដ្ឋអាមេរិក ស្របតាមកិច្ចព្រមព្រៀងដំណាក់កាលទី ១ និងបន្តចាត់វិធានការ ដើម្បីបើកចំហសេដ្ឋ កិច្ចបន្ថែមទៀត។

ទន្ទឹមនឹងនេះ ក្រុមអ្នកចរចាពាណិជ្ជ កម្មសហរដ្ឋអាមេរិក និងចិនបានរៀបចំផែនការបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូនាដើមសប្តាហ៍ខាងមុខ ដោយពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមកំហែងថានឹងបញ្ចប់កិច្ចព្រមព្រៀង ប្រសិនបើចិន មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួននោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ