សហរដ្ឋអាមេរិកប្រកាសពេលវេលាអនុវត្តន៍កិច្ចព្រមព្រៀង USMCA

(VOVWORLD) - តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានឲ្យដឹងថាទាំងម៉ិកស៊ិកនិងកាណាដាបានចាត់វិធានការចាំបាច់ដើម្បីគោរពការសន្យារបស់ខ្លួនតាម USMCA - កិច្ចព្រមព្រៀង ដែលជំនួសឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA)។
សហរដ្ឋអាមេរិកប្រកាសពេលវេលាអនុវត្តន៍កិច្ចព្រមព្រៀង USMCA - ảnh 1 ពីឆ្វេងទៅស្ដាំ៖ ឧបនាយករដ្ឋមន្ត្រីកាណាដា Chrystia Freeland ប្រធានក្រុមអ្នកចរចាម៉ិកស៊ិកលោក Jesus Seade និងតំណាងពាណិជ្ជកម្មអាមេរិក Robert Lighthizer ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក - ម៉ិកស៊ិក - កាណាដា (USMCA) (រូបថត៖ AFP / TTXVN)

នាថ្ងៃទី ២៤ ខែមេសា ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានប្រកាសថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ម៉ិកស៊ិក - កាណាដា (USMCA) នឹងចូលជាធរមាននាថ្ងៃទី ១ ខែកក្កដា ពោលគឺយឺតជាងមួយខែ បើប្រៀប ធៀបនឹងផែនការ ដែលបានដាក់ចេញ។

ក្នុងសេចក្តីប្រកាសនេះ តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានឲ្យដឹងថាទាំងម៉ិក ស៊ិកនិងកាណាដាបានចាត់វិធានការចាំបាច់ដើម្បីគោរពការសន្យារបស់ខ្លួនតាម USMCA - កិច្ចព្រមព្រៀង ដែលជំនួសឲ្យកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីអាមេរិកខាងជើង (NAFTA) ។ លោកបានអះអាងថា កិច្ចព្រមព្រៀងថ្មីនឹងនាំមកជូនការងារធ្វើ ក៏ដូចជាផ្តល់វិធានការណ៍ដ៏រឹងមាំ ដើម្បីការពារទីផ្សារការងារនិងពង្រីកការអភិក្រមទីផ្សារនានា ក៏ដូចជាបើកចេញឱកាសថ្មីសម្រាប់កម្មករ និងកសិករអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ