សហរដ្ឋអាមេរិកអះអាងថាមិនទទួលផលចំណេញពីប្រេងរ៉ែនៅភាគ ឦសាន​ប្រទេសស៊ីរី

(VOVWORLD) - សហរដ្ឋអាមេរិកបានរារាំង IS មិនឱ្យទទួលបានផលចំណេញពីប្រេងរ៉ែឡើយ ហើយបានអនុញ្ញាតឱ្យជន ឃឺដនិង SDF នៅទីនេះ គ្រប់គ្រងប្រាក់ចំណូលទាំងនេះវិញ។
សហរដ្ឋអាមេរិកអះអាងថាមិនទទួលផលចំណេញពីប្រេងរ៉ែនៅភាគ ឦសាន​ប្រទេសស៊ីរី - ảnh 1 សកម្មភាពធ្វើអាជីវកម្មលើប្រេងរ៉ែរបស់ស៊ីរី (រូបថត៖ TTXVN)

នាថ្ងៃទី ៧ ខេវិច្ឆិកា ក្រសួងការពារជាតិអាមេរិកបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនមិនបានទទួលផលចំណេញប្រេងរ៉ែរបស់ស៊ីរីឡើយ ទោះបីជាសហរដ្ឋអាមេរិកបានដាក់ពង្រាយទាហានដើម្បីការពារ ប្រេងរ៉េនៅភាគ ឦសានប្រទេសស៊ីរីក៏ដោយ។

ថ្លែងនៅក្នុងសន្និសីទសារសារព័ត៌មាន អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Jonathan Hoffman បានបញ្ជាក់ថាប្រាក់ចំណូលពីប្រភពប្រេងរ៉ែនេះគឺមិនបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិកឡើយ ពោលគឺត្រូវបានបញ្ជូនទៅកាន់បណ្ដាកងកំលាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស  (IS)។ លោក Hoffman បានឲ្យដឹងថា គោលដៅនៃប្រការនេះ គឺអនុញ្ញាតឱ្យ SDF មានសមត្ថភាពក្នុងការកសាងកម្លាំងយោធាក្នុងការប្រយុទ្ធប្រឆាំងនឹង IS។ ហេតុដូច្នេះហើយ សហរដ្ឋអាមេរិកបានរារាំង IS មិនឱ្យទទួលបានផលចំណេញពីប្រេងរ៉ែឡើយ ហើយបានអនុញ្ញាត ឱ្យជន ឃឺដនិង SDF នៅទីនេះ គ្រប់គ្រងប្រាក់ចំណូលទាំងនេះវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ