អគ្គលេខាធិការអង្គការសហប្រជាជាតិអះអាងថា នឹងបន្តជួយ​ឧបត្ថម្ភវៀតណាម​ក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ

(VOVWORLD) - កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅមុនកិច្ចប្រជុំលើកទី ២៨ នៃបណ្ដាប្រទេសជាសមាជិកអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP-28) ។
អគ្គលេខាធិការអង្គការសហប្រជាជាតិអះអាងថា  នឹងបន្តជួយ​ឧបត្ថម្ភវៀតណាម​ក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ VOV)

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ កាលពី ថ្ងៃទី ២៩ ខែវិច្ឆិកា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅមុនកិច្ចប្រជុំលើកទី ២៨ នៃបណ្ដាប្រទេសជាសមាជិកអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP-28) ។ នៅទីនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានជូនដំណឹងធ្វើបច្ចុប្បន្នភាពអំពីដំណើររៀបចំ និងចូលរួមកិច្ចប្រជុំ COP-28 របស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម (UAE)។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តន៍ការប្តេជ្ញាចិត្តដែលបានលើកឡើងក្នុងកិច្ចប្រជុំ COP-26 ជាពិសេសគឺគោលដៅបំភាយឧស្ម័នត្រឹមសូន្យនាឆ្នាំ ២០៥០។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមនារយៈពេលកន្លងទៅ សំដៅអនុវត្តន៍ការប្តេជ្ញាចិត្តអន្តរជាតិស្តីពីអាកាសធាតុ។ លោកជឿជាក់ ហើយមានគោលបំណងថា វៀតណាមបន្តដើរតួនាទីយ៉ាងសកម្មនៅតាមវេទិកាពហុភាគីក្នុងការជំរុញគំនិតផ្តួចផ្តើមស្ដីពីការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកអគ្គលេខាធិការ Antonio Guterres បានអះអាងថា អង្គការសហប្រជាជាតិនឹងរួមដំណើរជាមួយវៀតណាមក្នុងដំណើរការនេះ ជាពិសេសក្នុងការកៀរគរធនធាន និងអនុវត្តន៍កិច្ចព្រមព្រៀងភាពជាដៃគូស្តីពីការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ