អគ្គលេខាបក្ស Nguyen Phu trong ទទួលជួបសន្ទនាជាមួយ ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា

អគ្គលេខាបក្ស Nguyen Phu trong ទទួលជួបសន្ទនាជាមួយ ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា - ảnh 1
អគ្គលេខាបក្ស Nguyen Phu trong ទទួលជួបសន្ទានជាមួយ ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា
 Khin Oong Min។


VOV- នាថ្ងៃទី២២មិថុនា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu
Trong បានទទួលជួបសន្ទនាគណៈប្រតិភូព្រឹទ្ធសភាមីយ៉ានម៉ាដឹកនាំដោយ
ប្រធាន​ព្រឹទ្ធសភា Khin Oong Min ដែលកំពុងបំពេញទស្សនកិច្ចមិត្តភាពជា
ផ្លូវការ​នៅ​វៀតណាម។ នៅពិធីទទួលជួប ប្រធានព្រឹទ្ធសភា Khin Oong Min
បាន​អះអាងថា​គោលនយោបាយរបស់ម៉ីយ៉ានម៉ាគឺគោរពនិងចង់បង្កើនថែម ទៀតទំនាក់ទំនងជិតខាងជិតស្និទ្ធមិត្តភាពជាប្រពៃណីនិងសហប្រតិបត្តិការ
លើច្រើនវិស័យជាមួយវៀតណាម។ រីឯអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម​
Nguyen Phu Trong បានចាត់​ទុក​ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ព្រឹទ្ធសភាមីយ៉ានម៉ាបានរួមចំណែក​បង្កើនថែមទៀតទំនាក់ទំនងមិត្តភាពនិង សហប្រតិបត្តិការរវាងស្ថាប័ននិតិបញ្ញ័ត្តិ​និយាយដោយឡែកនិងប្រទេសទាំង
ពីរនិយាយរួម។ អគ្គលេខា Nguyen Phu Trong បានអះអាងនូវបំណងចង់ ជំរុញការជួបប្រាស្រ័យនិងបង្កើនថែមទៀតទំនាក់​ទំនងមិត្តភាពនិង សហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលខាងមុខ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ