អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong៖ កសាង Dak Lak ក្លាយទៅជាមជ្ឈមណ្ឌលនៃតំបន់ Tay Nguyen
(VOVWORLD) - នាថ្ងៃទី១១ខែវិច្ឆិកា អគ្គលេខាបក្ស ប្រ ធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញចូលរួម “ទិវាបុណ្យមហាសាមគ្គីភាពជនជាតិទាំងមូល” នៅស្រុក Krong Ana ខេត្ត Dak Lak។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញចូលរួម “ទិវាបុណ្យមហាសាមគ្គីភាពជនជាតិទាំងមូល” នៅស្រុក Krong Ana ខេត្ត Dak Lak។ |
នៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong មានបំណងចង់ឲ្យបងប្អូនបណ្តាជនជាតិនៅ Dur Kmal, Krong Ana បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រាល់គោលមាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងអះអាងថា មជ្ឈិមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់តំបន់អនុវត្តន៍។ ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញប្រគល់អំណោយចំពោះគ្រួសារគំរូ ក្នុងការអនុវត្តចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី នគរអរិយ្យធម៌” ហើយគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាមបានប្រគល់អំណោយសម្រាប់គ្រួសារគោលនយោបាយមួយចំនួនក្នុងឃុំផងដែរ៕
មុននោះ នាថ្ងៃទី១០ខែវិច្ឆិកា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញជួបធ្វើការជាមួយនឹងគណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត Dak Lak ស្តីពីស្ថានភាពសេដ្ឋកិច្ច - សង្គម សន្តិសុខ - ការការពារ និងការងារកសាងបក្សនៃខេត្តផងដែរ។ នៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខេត្តអំពីការអនុវត្តរាល់គោលដៅចែងក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សខេត្ត រយៈពេលពាក់កណ្តាលអាណត្តិ។ ប្រការគួរឱ្យចាប់អារម្មណ៍គឺ ល្បឿននៃកំណើនសេដ្ឋកិច្ច តម្លៃនៃការផលិតកសិកម្ម និងចំណូលហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការដោះស្រាយបញ្ហានៃសេរីភាពការធ្វើចំណាកស្រុក កសាងបក្ស កសាងប្រព័ន្ធនយោបាយថែរក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គម។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានតាងនាមបក្សនិងរដ្ឋ ប្រគល់អំណោយដល់ភូមិចំនួនប្រាំពីរនិងគ្រួសារគំរូចំនួន ២០ |
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានក្រើនរំលឹកខេត្ត Dak Lal ត្រូវម្ចាស់ការ ក្នុងការអនុវត្តដោយផ្សារភ្ជាប់ជាមួយនឹងការរៀបចំផែនការ ត្រៀមរៀបចំល្អប្រភពធនធានមនុស្ស សម្រាប់មហាសន្និបាតបក្សខេត្ត អាណត្តិ២០២០- ២០២៥។ ទន្ទឹមជាមួយគ្នានោះ សម្របសម្រួលជាមួយក្រសួងនិងមន្ទីរដើម្បីដោះស្រាយការលំបាកនិងឧបសគ្គសម្រាប់ការសាងសង់ ខេត្ត Dak Lak ឲ្យក្លាយទៅជាមជ្ឈមណ្ឌលនៃតំបន់ Tay Nguyen៕