អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី
|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី(internet) |
នាថ្ងៃទី១២ កញ្ញា អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងគណះប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ព្រលានយន្តហោះអន្តរជាតិ Changgi នៅរដ្ឋធានីសិង្ហបុរី ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី តាមសេចក្ដី អញ្ចើញរបស់ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល និងជាអគ្គលេខាធិការបក្សសកម្មភាពប្រជាជន
សិង្ហបុរី Ly Hien Long ។ ដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរីលើកនេះ របស់អគ្គលេ
ខាបក្ស Nguyen Phu Trong ជាព្រឹត្តិការណ៍សំខាន់ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ អះអាងនូវគោលនយោបាយគោរព និងលៃទុកអាទិភាពខ្ពស់ ក្នុងការបង្កើនទំនាក់ទំនង
រវាងវៀតណាម ជាមួយប្រទេសក្នុងតំបន់អាស៊ាន។ នារសៀលថ្ងៃនេះដែរ ពិធីទទួលជា
ផ្លូវការ អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម Nguyen Phu Trong ត្រូវបានរៀបចំដ៏មហោ
ឡារឹកនៅវិមានប្រធានាធិបតី ក្រោមអធិបតីភាពរបស់ នាយករដ្ឋមន្ត្រី Ly Hien Long ។ បន្ទាប់នោះ ថ្នាក់ដឹកនាំទាំងពីររូប បានធ្វើការចរចារ និងធ្វើជាកសិល្យសាក្សីក្នុងពិធីចុះ
ហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរទៀតផង៕