អគ្គលេខាបក្សបានជួបសន្ទនាជាមួយសហគមន៍ជនវៀតណាមនៅអាមេរិក

អគ្គលេខាបក្សបានជួបសន្ទនាជាមួយសហគមន៍ជនវៀតណាមនៅអាមេរិក - ảnh 1
អគ្គលេខាបក្សបានជួបសន្ទនាជាមួយសហគមន៍ជនវៀតណាមនៅអាមេរិក (VOV)


        Vovworld-នារសៀលថ្ងៃទី៩កក្កដានៅទីក្រុងញ៉ូវយ៉ក់អាមេរិក អគ្គលេខា​បក្ស​កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយ​ដំណាង​សហគមន៍ជនវៀតណាមនិងនិស្សិតវៀតណាមដែលកំពុងរៀនសូត្រនៅ​អាមេរិក។
នៅទីនេះលោកអគ្គលេខាបានរាយការណ៍លទ្ធផលសំខាន់ដែល​វៀតណាមដណ្ដើម
បាន។ សេដ្ឋកិច្ចកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាព​រស់នៅប្រជាជនបាន
លើកស្ទួយ ផែនមហាសាមគ្គីភាពរឹងមាំបានបង្កើត​គ្រឹះស្ថាន​ដើម្បីវៀតណាមមាន
តួនាទីកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃនៅដំបន់និងលើពិភពលោកដូចនឹងបច្ចុប្បន្ន។​
ក្នុងសមិទ្ធិរួមនៃប្រទេសជាតិមានការរួមចំណែករបស់​សហគមន៍ជនវៀតណាមនៅ
ឯបរទេស។ លោក Nguyen Phu Trong បាន​សង្កត់​ធ្ងន់ទៅលើអត្ថន័យនៃដំណើរ
ទស្សនកិច្ចនៅអាមេរិកលើកនេះចំនឹងឱកាសរំលឹកខួបលើកទី២០ទិវាបង្កើតទំនាក់
ទំនងការទូត។ ​ដោយស្មារតីស្លេះទុក​អតីតកាល​ឆ្ពោះទៅអនាគត ភាគីទាំងពីរបាន
ពិភាគ្សាបញ្ហាជាក់ស្ដែងសំដៅធ្វើឲ្យស៊ីជម្រៅ​ទំនាក់ទំនងដៃគូលើគ្រប់វិស័យដែល
បានបង្ហាញក្នុងសេចក្តីថ្លែងការណ៍ទស្សន​វិស័យរួមវៀតណាម-អាមេរិក។​ លោក
អគ្គលេខាចង់ឲ្យសហគមន៍ជនវៀតណាម​នៅ​អាមេរិកសាមគ្គីភាពធ្វើឲ្យល្បីកេរ៌្ត
ឈ្មោះប្រជាជាតិវៀតណាមដោយការងារ​ជាក់ស្ដែងនានា។

“ទោះបីជាទៅណាធ្វើអ្វីក្នុងស្ថានភាពណាក៏ដោយត្រូវគិតថាយើងជាមនុស្សវៀត
ណាម។​ជនវៀតណាមមានផ្នែកដោយឡែកគួរមោទនភាពស្នេហាជាតិ។ សង្ឃឹមថា
បងប្អូនគិតយើងជាមនុស្សវៀតណាម។​ មានលក្ខណៈគឺរួមកំលាំង​កាយ​ចិត្តកសាង
ស្រុកកំណើតប្រទេសជាតិ។ មានលក្ខណៈខាងស្មារតី​មនោសញ្ចេតនាឆ្ពោះទៅវៀត
ណាមគឺថ្លៃថ្លាណាស់ហើយ។ ធ្វើការងារឃោសនា​ទៅខាងក្រៅនិយាយអំពីវៀតណាម
ឧទ្ទេសនាមរូបភាពវៀតណាមទៅឯបរទេសផ្សព្វផ្សាយខឿនវប្បធម៍វៀតណាមទៅ
ឯបរទេស៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ