អគ្គលេខាលោក Nguyen Phu Trong ជួបចរចាជាមួយប្រធានរដ្ឋគុយបាលោក Raul Castro

(VOVWORLD) - នារសៀលថ្ងៃទី២៩ មីនា ពិធីទទួលបដិសណ្ឋាកិច្ចអគ្គលេខាគណៈកម្មា ធិការបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ត្រូវបានរៀបចំឡើង យ៉ាងមហោឡារឹក នៅរដ្ឋធានី La Habana។ 
អគ្គលេខាលោក Nguyen Phu Trong ជួបចរចាជាមួយប្រធានរដ្ឋគុយបាលោក Raul Castro - ảnh 1 ពិធីទទួលបដិសណ្ឋាកិច្ចអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong


បន្ទាប់ពីពិធីទទួល អគ្គលេខាលោក Nguyen Phu Trong បានជួបចរចាជាមួយលោក Raul Castro Ruz លេខាទី១ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុម ប្រឹក្សារដ្ឋមន្រ្តីគុយបា។

        ក្នុងជំនួបចរចា ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងថា ទំនាក់ទំនងពិសេស រវាងវៀតណាមនិងគុយបាដែលបានពូនជ្រុំដោយលោកប្រធានហូជីមិញនិង លោកប្រធាន Fidel Castro គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់បក្ស ទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរត្រូវខំប្រឹងប្រែង ដោយឥតឈប់ឈរដើម្បីរក្សា ការពារ ពូនជ្រុំនិងផ្ទេរទៅឲ្យជំនាន់ក្រោយៗ។

        ភាគីទាំងពីរបានឯកភាពលើការជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំជំនាន់វ័យក្មេង បន្តកិច្ចសហប្រតិបត្តិការយ៉ាងស្អិត រមួតក្នុងវិស័យការពារជាតិ សន្តិសុខនិងកិច្ចការបរទេស សហការយ៉ាងសកម្មនិង គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនានា ក៏ដូចជាជំរុញខ្លាំងការជួប ប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

អគ្គលេខាលោក Nguyen Phu Trong ជួបចរចាជាមួយប្រធានរដ្ឋគុយបាលោក Raul Castro - ảnh 2 អគ្គលេខាលោក Nguyen Phu Trong តាងនាម ថ្នាក់ដឹកនាំបក្ស រដ្ឋ វៀតណាម ប្រគល់គ្រឿងឥស្សៈរិយយសផ្កាយមាសជូន លោក Raul Castro Ruz (រូបថត៖ TTXVN)

        នារសៀលថ្ងៃដដែល អគ្គលេខាលោក Nguyen Phu Trong បានតាងនាម ថ្នាក់ដឹកនាំបក្ស រដ្ឋ វៀតណាម ប្រគល់គ្រឿងឥស្សៈរិយយសផ្កាយមាសជូន លោក Raul Castro Ruz សំដៅលើកតម្កើងនូវការរួមវិភាគទានដ៏ធំធេងរបស់ លោក Raul Castro ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពពិសេសរវាង បក្សទាំងពីរ រដ្ឋទាំងពីរ រដ្ឋាភិបាលទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។

        នាយប់ថ្ងៃដដែល ប្រធានរដ្ឋលោក Raul Castro បានធ្វើជាអធិបតីក្នុងពិធី ជប់លៀងស្វាគមន៍អគ្គលេខាលោក Nguyen Phu Trong និងគណៈប្រតិភូ ជាន់ខ្ពស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ