អគ្គលេខាឡាវបានមកទស្សនាមណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ

អគ្គលេខាឡាវបានមកទស្សនាមណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ - ảnh 1
អគ្គលេខានិងជាប្រធានរដ្ឋឡាវ Chummaly Sayasone បានមកទស្សនាទីក្រុងហូជីមិញ


        VOV-បន្តដំណើរទស្សនកិច្ចនៅទីក្រុងហូជីមិញ-វៀតណាម នាព្រឹកថ្ងៃទី
២៨ធ្នូ អគ្គលេខានិងជាប្រធានរដ្ឋឡាវ Chummaly Sayasone បានមកទស្សនា
មណ្ឌល​បច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ។ មណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុង
ហូជីមិញជា​មណ្ឌលសេដ្ឋកិច្ចបច្ចេកទេសសំដៅប្រមូលផ្ដុំទាក់ទាញវិនិយោគ
បរទេស ចលនា​ប្រភព​កំលាំងក្នុងប្រទេសអំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
អគ្គលេខានិងជាប្រធាន​រដ្ឋឡាវ Chummaly Sayasone បានលើកច្បាស់ថា៖

        “ខ្ញុំវាយតំលៃខ្ពស់រាល់សមិទ្ធិផលសកម្មភាពរបស់មណ្ឌលបច្ចេកវិទ្យាខ្ពស់។ រាល់សមិទ្ធិផលនេះនឹងបង្កកំលាំងចលករដ៏ធំធេងទាក់ទាញបណ្ដាក្រុមហ៊ុន​អង្គភាពអាជីវកម្មក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់ធ្វើជាប្រភព​
កំលាំងជំរុញការអភិវឌ្ឍន៍ ទទួលបានគោលដៅដែលបក្សកុម្មុយនីស្ត​វៀតណាម​
ដាក់ចេញ។ ក្នុងរយៈពេលខាងមុខយើងខ្ញុំក៏នឹងដើរតាមផ្លូវដែលសមមិត្តបាន​
អនុវត្ត នឹងមកផ្លាស់ប្តូររៀនសូត្របទពិសោធន៍និងពឹងការជួយឧបត្ថម្ភរបស់​
សមមិត្ត​ក្នុងការបណ្ដុះបណ្ដាលអភិវឌ្ឍន៍ប្រភពធនធានមនុស្ស៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ