ឆ្នាំ២០១២ ឆ្នាំពិសេសជម្រុញទំនាក់ទំនងវៀតណាមឡាវ

ឆ្នាំ២០១២ ឆ្នាំពិសេសជម្រុញទំនាក់ទំនងវៀតណាមឡាវ - ảnh 1
អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បានទទួលអគ្គលេខា ប្រធានរដ្ឋឡាវ Chumaly Sayasone


        (VOVworld)-មុនបង្អស់ ត្រូវអះអាងថា ឆ្នាំ២០១២ជាឆ្នាំមានអត្ថន័យសំខាន់​
ពិសេសក្នុង ទំនាក់ទំនងវៀតណាម-ឡាវ ជាឆ្នាំដែលប្រជាជននៃប្រទេសទាំងពីរ
រំលឹកខួប អនុស្សាបរីយ៌លើកទី៥០ ទិវាបង្កើតទំនាក់ទំនងការទូត និងលើកទី
៣៥ទិវា​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិត្តភាពនិងសហប្រតិបត្តិការ។ ក្នុងឆ្នាំ
២០១២ ប្រទេស ទាំងពីរបានជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​ពី
វិស័យ​នយោបាយ​ សេដ្ឋកិច្ច ដល់វប្បធម៌សង្គមជាដើម។ អំពីនយោបាយ​ក្រោយ
ពី​ដំណើរ​ទស្សនកិច្ចគ្នាទៅវិញទៅមករបស់ថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំង
ពីរ​វៀតណាមនិងឡាវបានសហការរៀបចំសកម្មភាពជាច្រើនដើម្បីពូនជ្រំឲ្យ
ទំនាក់​ទំនងមិត្តភាពជាប្រពៃណី ក្នុងនោះត្រូវគិតដល់ពិធី មីទ្ទីញ ថ្នាក់រដ្ឋរំលឹក
ខួប​លើកទី​៥០ទិវាបង្កើតទំនាក់ទំនងការទូតនៅរដ្ឋធានីនៃ​ប្រទេសនីមួយៗ
រៀបចំមហោស្រព​មិត្តភាពប្រជាជនវៀតណាម-ឡាវលើកទី៣​នៅវៀតណាម
ជាដើម។

          ភាគីទាំងពីរក៏បានសកម្មសហការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ដោយមានការរៀបចំបណ្ដាផ្សារណាត់សិក្ខាសាលាវេទិការពន្លឿនពាណិជ្ជកម្ម
វិនិយោគ​ទេសចរណ៍ សហការជាមួយភាគីឡាវរៀបចំសន្និសីទសហប្រតិបត្តិការ
អភិវឌ្ឍន៍​ពាណិជ្ជកម្មព្រំដែនវៀតណាមឡាវលើកទី៨ជាដើម។ បណ្ដាសកម្មភាព
ពោលខាងលើ​បាន​រួមចំណែកបង្កើនតំលៃប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
ឡើងដល់ជិត​១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២។ នាបច្ចុប្បន្នវៀតណាម
មានគំរោងការ​ចំនួន៤៤០គំរោងជាមួយចំនួនទុនវិនិយោគជាប្រាក់ប្រមាណ៥
ពាន់លានដុល្លារ​អាមេរិក ស្ថិតក្នុងក្រុមនាំមុខក្នុងចំណោមប្រទេសចំនួន៥៨
វិនិយោគនៅឡាវ។

ឆ្នាំ២០១២ ឆ្នាំពិសេសជម្រុញទំនាក់ទំនងវៀតណាមឡាវ - ảnh 2
កម្មវិធីសិល្បៈស្វាគមន៍ឆ្នាំមិត្តភាពវៀតណាម-ឡាវ២០១២

        រីឯកិច្ចសហប្រតិបត្តិការក្នុងវិស័យសង្គមវិញក៏បង្កបានរបត់ពិសេសជាច្រើន
ជាមួយ​កម្មាភិបាលឡាវចំនួន៦ពាន់៥រយនាក់បានរៀនសូត្រនៅវៀតណាម និង​
កម្មាភិបាល​និស្សិតវៀតណាមចំនួន៥រយនាក់រៀនសូត្រនៅឡាវ។

        ជារួមអាចឃើញថាឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវជាពិតប្រាកដបាន​ក្លាយទៅជាឆ្នាំមួយពោពេញទៅដោយការចាប់អារម្មណ៍ក្នុងទំនាក់ទំនងវៀតណាម
-ឡាវ។ វាយតំលៃអំពីកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ អគ្គលេខានិងជា​
ប្រធាន​រដ្ឋឡាវ ​Choummaly Sayasone បានអះអាងថា៖

        “ទំនាក់ទំនងវៀតណាម-ឡាវកាន់តែលេចធ្លោពី១ថ្ងៃទៅ១ថ្ងៃ ក្នុងទំនាក់ទំនង
ក្នុងតំបន់និងលើកឆាកអន្តរជាតិក្នុងដំណាក់កាលថ្មី។ ប្រទេស ទាំងពីរត្រូវរួមគ្នា
អភិវឌ្ឍន៌។ វៀតណាមអភិវឌ្ឍន៌ក៏ដូចជាប្រទេសឡាវអភិវឌ្ឍន៌ ដែរ។

        ឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវបានបញ្ចប់ ប៉ុន្តែលទ្ធផលនៃឆ្នាំ នេះ​
នឹង​ក្លាយជាកម្លាំងចលករសំខាន់សំដៅជម្រុញទំនាក់ទំនងពិសេសរវាង បក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត​
វៀតណាម Nguyen Phu Trong បានមានប្រសាសន៌ថា៖

        “ជាងពេលណាទាំងអស់ យើងត្រូវបន្តពង្រឹងនិងពង្រីកថែមទៀតចំណង
សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ
វៀត​ណាម-ឡាវ ចាត់ទុកនេះជាប្រាស្រ័យទាក់ទងក្នុងការរស់នៅ និង
មនោសញ្ចេតនាមុនក៏ដូច​ជា​ក្រោយ។ យើងនឹងរក្សានិងការពារចំណងមិត្តភាព
ពិសេសវៀតណាម -ឡាវ ដូច​ជា​រក្សានិងការពារកែវភ្នែករបស់ខ្លួន និងចាត់ទុក
នេះជាទ្រពសម្បត្តិដែលមិនអាចកាត់ថ្លៃ​បាន ត្រូវរក្សាទុកឲ្យជំនាន់ក្រោយៗ”។

          ជាមួយប្រវត្តិសាស្ត្រទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរត្រូវបាន
ពួនជ្រំបន្ថែមដោយរាល់ជោគជ័យដ៏ពិសេសក្នុងឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម
-ឡាវ​​២០១២​នោះទំនាក់ទំនងវៀតណាម-ឡាវនឹងជាទំនាក់ទំនងពិសេសក្នុង
ប្រវត្តិសាស្ត្រនាសម័យកាលទំនើបនេះនិងជានិច្ចកាលជាទ្រពសម្បត្តិមិន​អាច
កាត់​ថ្លៃរបស់ប្រជាជាតិទាំងមូល ជាកត្តាធានាជោគជ័យនៃបុព្វហេតុកសាងនិង
​ការពារ​មាតុប្រទេសរបស់ប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងឡាវ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ