អង្គការពាណិជ្ជកម្មពិភពលោក (WTO) យល់ព្រមអោយសអាមេរិកយកពន្ធលើទំនិញរបស់សហភាពអឺរ៉ុប
(VOVWORLD) - ស្ថាប័នដោះស្រាយវិវាទនៃអង្គការពាណិជ្ជ កម្មពិភពលោក (DSB) ដែលមានមានតំណងប្រទេសជាសមាជិកចំនួន ១៦៤ កាលពីថ្ងៃទី ១៤ ខែតុលាបានចេញសេចក្តីសម្រេចស្តីពីការអនុញ្ញាតឱ្យអាមេរិកយកពន្ធលើទំនិញរបស់សហភាពអឺរ៉ុប (EU) ដែលមានទឹកប្រាក់ ៧,៥ ពាន់លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងគោលនយោបាយផ្តល់ជំនួយឧបត្ថម្ភថវិកាដែលប្លុកនេះផ្តល់ជូនក្រុមហ៊ុនផលិតយន្តហោះ Airbus ។
ទង់ជាតិអាមេរិកនិងទង់ជាតិ EU (រូបថត៖ TTXVN) |
តាមនោះ វិធានការណ៍យកពន្ធរបស់អាមេរិកសំដៅលើទំនិញប្រើប្រាស់របស់អឺរ៉ុប រួមមានស្រាក្រហមបារាំង អាចចូលជាធរមាននៅថ្ងៃទី ១៨ ខែតុលាខាងមុខនេះ។ សេចក្តីសម្រេចរបស់ DBS គឺផ្អែកលើសាលក្រមរបស់គណៈអាជ្ញាកណ្តាលនៃអង្គការពាណិជ្ជកម្មពិភពលោកនាថ្ងៃទី ២ ខែតុលា ដែលក្នុងនោះបានចែងថាអាមេរិកបានរងការខូចខាតស្មើនឹងទឹកប្រាក់ចំនួន ៧,៥ ពាន់លានដុល្លារ អាមេរិកក្នុងមួយឆ្នាំពីប្រាក់កម្ចីអនុគ្រោះរបស់រដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអឺរ៉ុបសំរាប់យន្តហោះប្រភេទ Airbus A350 និង A380 ។ មុននេះ ទីក្រុងវ៉ាស៊ីនតោនបានស្នើឲ្យយកពន្ធឡើងដល់ ១០០ % លើទំនិញអឺរ៉ុបដែលមានទឹកប្រាក់សរុប ១១,២ ពាន់លានដុល្លារអាមេរិកផងដែរ៕